
- 2015-05-31 14:23:49
- ព័ត៌មាន
ដឹងថា អត្តពលកម្មជម្រើសជាតិចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ ព្រឹកមិញ ប៉ុន្មាននាក់?
- 2015-05-31 14:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថា អត្តពលកម្មជម្រើសជាតិចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ ព្រឹកមិញ ប៉ុន្មាននាក់?
ចន្លោះមិនឃើញ
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារាតុងភ្នំពេញអត្តរជាតិលើកទី ៥ ដែលរៀបចំឡើងនៅមុខព្រះបរមរាជរាំងកាលពីព្រឹកមិញនេះមានចូលរួមចំនួន ៤៥៥៩ នាក់។ ក្នុងចំណោមចំនួនមនុស្សដ៏ច្រើននេះ តើទស្សនិកជនបានដឹងទេថា មានចំនួនកីឡាករជម្រើសជាតិកម្ពុជាប៉ុន្មាននាក់?
តាមបញ្ជីការចុះឈ្មោះកីឡាកររត់ប្រណាំងក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារាតុងភ្នំពេញអន្តរជាតិលើកទី ៥ បានឲ្យដឹងថា មានចំនួនអ្នកចុះឈ្មោះប្រកួតប្រជែងក្នុងកម្មវិធីនេះ រហូតដល់ទៅ ៤៥៥៩ នាក់ក្នុងនោះមានបរទេសចំនួន ៣៥៩ នាក់ ហើយបានមកពីប្រទេសចំនួន ៣៤ ក្នុងពិភពលោក។ ក្នុងចំណោមអត្តពលិកយ៉ាងច្រើននេះក្រុមកីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជាមានចំនួន ៧ នាក់។
លោកគ្រូ ផៃ សុខ គ្រូបង្ហាត់អត្តពលកម្មជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កូនសិស្សរបស់លោក ៦ នាក់បានមកចុះឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍នេះគឺ មានឈ្មោះ គាង សាម៉ន ចូលរួមប្រកួតវិញ្ញាសាផ្នែកបុរសចម្ងាយ ២១ គីឡូម៉ែត្រ ហើយទទួលបានចំណាត់ថ្នាក់លេខ២, កាំង ធឿន ប្រកួតវិញ្ញាសា ២១ គឺឡូម៉ែត្រដែរ, ម៉ា វីរ៉ូ រត់វិញ្ញាសាចម្ងាយ ១០ គីឡូម៉ែត្រជាប់លេខ១, ផាន់ សុភ័ត្រ រត់វិញ្ញាសាចម្ងាយ ១០ គីឡូម៉ែត្រជាប់លេខ ២ , កីឡាការិនី ហេង ម៉ីជូ ជាប់លេខ ១ រត់វិញ្ញាសាចម្ងាយ ១០គីឡូម៉ែត្រផ្នែកនារី និង ផន ភារម្យ ជាប់លេខ ១ វិញ្ញាសា ៣ គីឡូម៉ែត្រ ។ ចំណែកលោក ជួន សារ៉េត គ្រូបង្ហាត់អត្តពលកម្មជនពិការកម្ពុជាបានឲ្យដឹងថា កូនសិស្សរបស់លោកម្នាក់មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរគឺ បុង ហុង ហើយបានជាប់ចំណាត់ថ្នាក់លេខ ៣ ដែលរត់វិញ្ញាសាចម្ងាយ៣ គីឡូម៉ែត្រ។
សម្រាប់អ្នកលេខ ១ វិញ្ញាសា ២១ គីឡូម៉ែត្រផ្នែកបុរស បានទៅលើកីឡាករជនជាតិជប៉ុន OKI Kiri Hiko លេខពីបានទៅកីឡាករកម្ពុជា គាង សាម៉ន និងលេខ៣ បានមក ហែម ប៊ុនល៉ីង ។ ចំណែកផ្នែកនារីជើងឯកបានមក Veronipue Messina ជនជាតិបារាំងលេខ ២ បានមក Celine Elisa Beth Maech ជនជាតិ ណកវេ និងលេខ ៣ ធ្លាក់មកលើ Eleanor Hart ជនជាតិអាមេរិក។
សម្រាប់វីញ្ញាសា ១០ គីឡូម៉ែត្រផ្នែកបុរស ជើងឯកបានមក ម៉ាវីរ៉ូ លេខ ២ បានមក ផាន់ សុភ័ក្រ និងលេខ ៣ បាន ជា សម្ផស្ស។ ចំណែកផ្នែកនារី ជើងឯកបានមក ហេង ម៉ីជូ ជើងឯករងបានមក Alice Collier និងលេខ ៣ បានមក Gen Kennady ។
ចំពោះវិញ្ញាសា ៣ គីឡូម៉ែត្រ បុរសលេខ ១ បានមក ផន ភារម្យ លេខ ២ បានទៅលើ ម៉ៅ ហុក និងលេខ ៣ បានមកលើ បុង ហុង ។ ចំណែកផ្នែកនារីវិញ ជើងឯកបានមក ផល រតនា លេខ២ បានមក ប៊ុត រក្សា និងលេខ ៣ បានមក ម៉ាហ្សូនី សាន់ដ្រា ។
ប្រាក់រង្វាន់វិញវិញ្ញាសា ២១ គីឡូម៉ែត្រជយលាភីលេខ១ទទួលបាន វិញ្ញាប័នប័ត្រមួយ ប្រាក់ ៣០០$ និងវត្ថុអនុស្សាវរីយ៍ លេខ២ទទួលបានប្រាក់ ២០០ $ និងវត្ថុអនុស្សាវរីយ៍ លេខ៣ ទទួលបានប្រាក់ ១០០ $ និងវត្ថុអនុស្សាវរីយ៍។ វីញ្ញាសា ១០ គីឡូម៉ែត្រវិញអ្នកលេខ ១ ទទួលបាន វិញ្ញាប័នប័ត្រ១ ប្រាក់២០០ $ និងវត្ថុអនុស្សាវរីយ៍ លេខពីរទទួលបាន ប្រាក់ ១០០ $ និងវត្ថុអនុស្សាវរីយ៍ លេខ ៣ ទទួលបាន ប្រាក់ ១០០ $ និងវត្ថុអនុស្សាវរីយ៍។ វិញ្ញាសា ៣ គីឡូម៉ែត្រវិញលេខ១ទទួលបាន វិញ្ញាប័នប័ត្រ១ និងវត្ថុអនុស្សាវរីយ៍ អ្នកលេខ ២ និងលេខ ៣ ទទួលបានវត្ថុអនុស្សាវរីយ៍។
ព្រឹត្តិការណ៍ឆ្នាំនេះពិតជាសំខាន់ណាស់ដោយបង្កប់អត្ថន័យ៥ យ៉ាងគឺទីមួយដើម្បីអបអរសាទរថ្ងៃបុណ្យចម្រើនព្រះជន្មសម្តេចព្រះ អគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ។ ទីពីរដើម្បីអបអរសាទរទិវាអូឡាំពិកលើកទី១២១ ទីបីរត់ដើម្បីទីក្រុងស្អាត ទីបួនរត់ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទីប្រាំគឺរត់ដើម្បីជំរុញវិស័យកីឡាឲ្យផុលផុសដល់មហាជនទូទៅ៕
អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា