
- 2015-06-27 16:38:26
- ប្រដាល់
វ៉ន វីវ៉ាអរគុណលោកជំទាវប៊ុន រ៉ានី ពីវៀតណាម សម្រាប់ប្រាក់ឧបត្ថម្ភ៥០០០ដុល្លារ
- 2015-06-27 16:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ន វីវ៉ាអរគុណលោកជំទាវប៊ុន រ៉ានី ពីវៀតណាម សម្រាប់ប្រាក់ឧបត្ថម្ភ៥០០០ដុល្លារ
ចន្លោះមិនឃើញ
ម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា បានផ្ញើសារពីប្រទេសវៀតណាម អរគុណដល់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយផ្ដល់ថវិកាព្យាបាលរបួសបាក់ដៃ ដោយសារប្រកួតជាមួយកីឡាករស៊ុយអែត Carl Pechsamangym នៅសង្វៀនបាយ័នស្ទឹងមានជ័យ នាថ្ងៃអាទិត្យកន្លងទៅ។
រូបថត វ៉ន វីវ៉ា សម្រាកព្យាបាលនៅប្រទេស វៀតណាម
កីឡាករ វ៉ន វីវ៉ា បានប្រាប់ឲ្យដឹងពីប្រទេសវៀតណាមមុននេះបន្តិចថា គេពិតជាសូមអរគុណដល់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០០០ដុល្លារក្នុងការព្យាបាលរបួសបាក់ដៃពេលប៉ះជាមួយកីឡាករស៊ុយអែតកាលពីពេលថ្មីៗនេះ។ រូបគេបានទៅសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាមភ្លាមៗក្រោយមានរបួស។
ជាមួយគ្នានោះ ស៊ន ដាវិន ភរិយារបស់កីឡាករ វ៉ន វីវ៉ា ក៏បានសរសេរលើហ្វេសប៊ុករបស់គាត់ថា "សូមថ្លែងអំណរអរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត (ប៊ុន រ៉ានី ហ៑ុន សែន )ដែលផ្ដល់ទឹកប្រាក់៥ពាន់ដុល្លារសម្រាប់ ការព្យាបាលរបួសដៃដល់ប្ដីនាងខ្ញុំ ត្រឹមពាក្យជូនពររបស់លោកជំទាវតាមទូរសព្ទនាងខ្ញុំរំភើបណាស់ទៅហើយ ថែមទាំងផ្ដល់ថវិកាទៀត"៕
អត្ថបទ៖ស្រី សុវណ្ណដារ៉ា
រូបថត ៖ ផ្ដល់ឲ្យ