
- 2015-10-20 17:01:54
- ប្រដាល់
វ៉ន វីវ៉ា កំណត់ពេល៤ខែទៀត បើនរណាចង់ដណ្ដើមខ្សែក្រវាត់ ISKA ពិភពលោកពីគេ
- 2015-10-20 17:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ន វីវ៉ា កំណត់ពេល៤ខែទៀត បើនរណាចង់ដណ្ដើមខ្សែក្រវាត់ ISKA ពិភពលោកពីគេ
ចន្លោះមិនឃើញ
ម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោក របស់កម្ពុជាគឺកីឡាករ វ៉ន វីវ៉ា ព្រមឡើងប្រកួតការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនក្នុងរយៈពេល៤ខែខាងមុខទៀត ប្រសិនបើមានអ្នកចង់មកដណ្ដើម បន្ទាប់ពីរូបគេបានឈ្នះជាច្រើនឆ្នាំហើយនោះ។
អ្នកប្រដាល់ជើងខ្លាំងប្រចាំនៅកម្ពុជា វ៉ន វីវ៉ា បានឲ្យដឹងថា ពេលនេះរបួសបាក់ដៃរបស់គេមិនទាន់ជាសះស្បើយនៅឡើយទេ ប៉ុន្តែប្រសិនបើមានជើងខ្លាំងរូបណាមានបំណងចង់មកប្រកួតដណ្ដើមមិនថាអ្នកប្រដាល់ក្នុងស្រុក ឬកីឡាករបរទេសនោះទេ រូបគេនឹងទទួលបានក្នុងរយៈពេល ៣ឬ ៤ខែទៀត ដែលជារយៈពេលរបួសបានជាសះស្បើយ១០០% ព្រមទាំងអាចហ្វឹកហាត់ក្បាច់គុនឲ្យបានប្រសើរឡើងវិញ។
កីឡាវ៉ន វ៉ីវ៉ា
ម្ចាស់ខ្សែក្រវាត់រូបនេះបន្ថែមថា សព្វថ្ងៃរបួសបាក់ឆ្អឹងកំភួនដៃបានប្រសើរឡើងច្រើន និងកំពុងនៅព្យាបាលនៅឡើយ ដោយត្រូវទៅប្រទេសវៀតណាមក្នុងខែម្ដង។ ជើងខ្លាំង វ៉ន វីវ៉ា បានរងរបួសបាក់ឆ្អឹងកំភួនដៃកាលប្រកួតជាមួយកីឡាករស៊ុយអែត Carl Pechsamangym នៅសង្វៀនបាយ័នស្ទឹងមានជ័យកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០១៥៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា