
- 2015-12-31 09:40:50
- ប្រវត្តិ
ជើងខ្លាំង វ៉ន វីវ៉ា អាចឈប់ពីប្រដាល់រហូត
- 2015-12-31 09:40:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំង វ៉ន វីវ៉ា អាចឈប់ពីប្រដាល់រហូត
ចន្លោះមិនឃើញ
អតីតកីឡាការិនីជម្រើសជាតិកម្ពុជា ស៊ន ដាវីន ដែលជាភរិយារបស់អ្នកប្រដាល់ វ៉ន វីវ៉ា ហាមមិនឲ្យប្តីរបស់ខ្លួនបន្តអាជីពប្រដាល់ទៀតទេ បន្ទាប់ពីកីឡាករប្រដាល់រូបនេះរងរបួសបាក់ដៃដែលត្រូវសម្រាកព្យាបាលច្រើនខែ។
ស៊ន ដាវីន និង វ៉ន វីវ៉ា
ស៊ន ដាវីន បានប្រាប់ Sabay ថា ៖«ខ្ញុំគិតថា គាត់(វ៉ន វីវ៉ា)ចាស់ហើយ ដៃនៅមិនទាន់វះយកដែកចេញទៀត ចុះបើគាត់ប្រដាល់ទៀតលើកក្រោយមានបញ្ហាទៀត គ្រួសារទៅជាយ៉ាងណា គាត់ចង់ហាត់ ចង់វ៉ៃទៀត តែខ្ញុំហាម»។ ផ្ទុយទៅវិញ ភរិយារូបនេះបានជំរុញឲ្យ វ៉ន វីវ៉ា ប្រឡូកចូលក្នុងវិស័យសិល្បៈឲ្យបានច្រើនដែលការជំរុញនេះ ស្របពេលដែលត្រូវបានគេមើលឃើញថា អ្នកប្រដាល់ល្បីឈ្មោះរូបនេះបានថតសម្តែងភាពយន្ត និងថតស្ប៉តពាណិជ្ជកម្មជាច្រើនដែរ។
មួយរយៈកន្លងទៅនេះ វ៉ន វីវ៉ា បានបង្ហាញអារម្មណ៍នៅលើ Facebook របស់ខ្លួនហាក់ចង់ឡើងសង្វៀនវិញ បន្ទាប់ពីសម្រាកព្យាបាលរបួសដៃអស់រយៈពេលជាច្រើនខែ។ ចន្លោះពេលនៃការព្យាបាលនេះ កីឡាករប្រដាល់ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក ISKA បានថតខ្សែភាពយន្តខ្នាតធំរឿង ល្បុក្កតោចម្លែក ដែលទើបសម្ពោធដាក់បញ្ចាំងកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅនេះ៕
អត្ថបទ៖ ជាន ចាន់រ៉ា