
- 2016-03-05 21:51:20
- ព័ត៌មាន
រត់ពាក់កណ្តាកម៉ារ៉ាតុងព្រះសីហនុចាប់ផ្តើមព្រឹក ថ្ងៃអាទិត្យនេះ
- 2016-03-05 21:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រត់ពាក់កណ្តាកម៉ារ៉ាតុងព្រះសីហនុចាប់ផ្តើមព្រឹក ថ្ងៃអាទិត្យនេះ
ចន្លោះមិនឃើញ
ការរត់ប្រណាំងពាក់កណា្តលម៉ារ៉ាតុងខ្នាតអន្តរជាតិក្រុងព្រះសីហនុលើកទី៥ (The 5th Sihanoukville International Half Marathon) នឹងត្រូវប្រារព្ធធ្វើឡើងនៅឆ្នេរអូឈើទាលនាព្រឹកថ្ងៃអាទិត្យនេះ ទី៦ ខែមីនា ខាងមុខនេះ។
ពិធីរត់ប្រណាំងពាក់កណា្តលម៉ារ៉ាតុងខ្នាតអន្តរជាតិក្រុងព្រះសីហនុលើកទី៥នេះ ធ្វើឡើងក្នុងគោលបំណងការពារបរិស្ថាន និងគាំទ្រដល់ជនពិការ ជាពិសេសដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យងាកមកកម្សាន្តនៅប្រទេសកម្ពុជា ដោយហេតុថាប្រទេសកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថាជាតំបន់ឆ្នេរដ៏ស្រស់ស្អាតមួយក្នុងចំណោមឆ្នេរស្អាតច្រើនទៀតលើពិភពលោកនៅខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ។
គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះមានវិញ្ញាសាចម្ងាយ២១គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង៦ព្រឹក វិញ្ញាសា១០គីឡូម៉ែត្រចាប់ផ្តើមនៅម៉ោង៦.១០ព្រឹក និងវិញ្ញសាចម្ងាយ៣គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង៦.២០ព្រឹក ដែលរៀបចំឡើងដោយគណៈកម្មការជាតិអូឡាំពិកកម្ពុជា។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើតឲ្យមានកម្មវិធីរត់ប្រណាំងម៉ារ៉ាតុង៤ដងក្នុងមួយឆ្នាំនៅក្រុងព្រះសីហនុ ១ដង ភ្នំពេញ ១ដង និងនៅសៀមរាប២ដង។
ស្រឡាញ់បរិស្ថាន លើកស្ទួយជនពិការ និងគាំទ្រឆ្នេរស្អាតទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមទាំងអស់គ្នាក្នុងពិធីរត់ប្រណាំងពាក់កណា្តលម៉ារ៉ាតុងខ្នាតអន្តរជាតិក្រុងព្រះសីហនុលើកទី៥ នៅថ្ងៃស្អែកនេះ៕
អត្ថបទ៖ កើត ចន្ទ្រា