
- 2016-07-05 09:05:27
- ព័ត៌មាន
រត់ម៉ារ៉ាតុងចក្រភពអង្គរ ផ្តល់អត្ថប្រយោជន៍៣ចំណុចដល់អ្នកចូលរួម
- 2016-07-05 09:05:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រត់ម៉ារ៉ាតុងចក្រភពអង្គរ ផ្តល់អត្ថប្រយោជន៍៣ចំណុចដល់អ្នកចូលរួម
ចន្លោះមិនឃើញ
លោក សែម ផល្លា ប្រធានគណៈកម្មការប្រកួតម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ បានបង្ហាញផលចំណេញចំនួន៣ចំណុច សម្រាប់អ្នកចូលរួមទិវារត់ប្រណាំងនៅអង្គរវត្តលើកទី៣ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក សែម ផល្លា(ឆ្វេង)
លោក សែម ផល្លា បានលើកឡើងថា សម្រាប់ការបង្កើតឲ្យមានព្រឹត្តិការណ៍ទិវារត់ប្រណាំងឆ្នាំនេះមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម។ ១-ការបង្កើតព្រឹត្តិការណ៍ទិវារត់ប្រណាំងនៅទឹកដីអង្គរនេះ ត្រូវបានកំណត់ខែសីហា គឺជាពេលវាដែលរុក្ខជាតិមានពណ៌ប៉ៃតងស្រស់។ វាអាចរំលេចពណ៌យ៉ាងស្រស់ស្អាតជុំវិញអង្គរដែលអ្នកចូលរួមទទួលបានខ្យល់បរិសុទ្ធស្រស់ថ្លា និងអាចទទួលបានអារម្មណ៏ទិដ្ឋភាពស្រុកខ្សែយ៉ាងស្រស់បំព្រង។
២- អ្នកចូលរួមទទួលបានការវាស់ម៉ោងនៃការរត់ ដោយម៉ាស៊ីនទំនើប។ បន្ថែមលើសពីនេះគ្រប់កីឡាករ ឬអ្នកចាប់អារម្មណ៍រត់កម្សាន្តគ្មានការព្រួយបារម្ភ ចំពោះការរៀបចំឡើយ ដោយអ្នករៀបចំបានត្រៀមរថយន្តសង្គ្រោះបន្ទាន់តាមដងផ្លូវចំនួន៥កន្លែង ពីចំណុចចាប់ផ្ដើមដល់បញ្ចប់ទី។
៣-អ្នកចូលរួមអាចទស្សនា និងរត់កម្សាន្តប្រណាំងជាមួយម្ចាស់ក្សត្រីថៃ។ ក្នុងថ្ងៃរត់ប្រណាំងម៉ារ៉ាតុងនៅអង្គរលើកទី៣ខាងមុខនេះ នឹងមានម្ចាស់ក្សត្រីថៃ ដែលគ្រោងឡើងសោយរាជ្យចូលរួមរត់កម្សាន្តជាមួយគ្នា ដើម្បីបង្កើតបរិយាកាសឲ្យបានអធិកអធមឡើង។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិលើកទី៣ នៅចក្រភពអង្គរមានកម្មវិធីរត់ ៤ប្រភេទចម្ងាយផ្លូវគឺ ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ សម្រាប់អ្នកចង់ចុះឈ្មោះអាចទំនាក់ទំនងតាមរយៈ www.angkorempiremarathon.org ពេលវេលាឈប់ទទួលការចុះឈ្មោះរហូតដល់ថ្ងៃរត់៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា