
- 2016-08-21 22:19:44
- ព័ត៌មាន
កីឡាករកម្ពុជា Neko បញ្ចប់ត្រឹមលេខរៀង១៣៩ នៅម៉ារ៉ាតុងអូឡាំពិក
- 2016-08-21 22:19:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករកម្ពុជា Neko បញ្ចប់ត្រឹមលេខរៀង១៣៩ នៅម៉ារ៉ាតុងអូឡាំពិក
ចន្លោះមិនឃើញ
កីឡាកររត់ម៉ារ៉ាតុងជម្រើសជាតិកម្ពុជាមានដើមកំណើតជប៉ុន Neko ដែលជាបេក្ខភាពចុងក្រោយទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល បានបញ្ចប់នៅលេខរៀងទី១៣៩ (ប្រើថេរវេលា ២:៤៥:៥៥វិនាទី) ក្នុងចំណោមកីឡាករចូលរួមជាង ១៥០នាក់នៃវិញ្ញាសាម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ។
ចំពោះលេខរៀងទី១ មេដាយមាសបានទៅលើកីឡាករមកពីប្រទេសកេនយ៉ា Eliud Kipchoge និងលេខរៀងទី២ មេដាយប្រាក់បានទៅលើកីឡាករមកពីប្រទេសអេត្យូពី Feyisa Lilesa ចំណែកលេខ៣ មេដាយសំរឹទ្ធបានទៅលើកីឡាករមកពីសហរដ្ឋអាមេរិក Galen Rupp។
គួរបញ្ជាក់ថា បើគិតពីសមត្ថភាពក្នុងស្រុក កីឡាករ Neko ទទួលបានចំណាត់ថ្នាក់លេខ១សម្រាប់វិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ កាលពីថ្ងៃអាទិត្យទី១២ ខែមិថុនា ឆ្នាំ២០១៦៕
អត្ថបទ៖ គង់ វិសាល