
- 2016-08-22 15:42:08
- ព័ត៌មាន
ប្រណាំងម៉ូតូ សេះ បាល់ទាត់ បង្ហាញខ្លួននៅទីលានរបស់ 7NG ក្នុងខែសីហានេះ
- 2016-08-22 15:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រណាំងម៉ូតូ សេះ បាល់ទាត់ បង្ហាញខ្លួននៅទីលានរបស់ 7NG ក្នុងខែសីហានេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍កីឡានៅទីលាន SCT Sport Complex របស់ក្រុមហ៊ុន 7NG ប្រចាំខែសីហាឆ្នាំ២០១៦នេះ មាន៣ប្រភេទកីឡាចូលរួម ក្នុងនោះរួមមាន ប្រណាំងម៉ូតូ ប្រណាំងសេះ និងកីឡាបាល់ទាត់មហាជន។
កាលពីខែកក្កដាកន្លងទៅ នៅទីលាន SCT Sport Complex មានតែការប្រណាំងសេះមួយទេ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេក ទើបមិនអាចរៀបចំកម្មវិធីប្រកួតច្រើនបាន។ ខណៈដែលមកដល់ខែសីហានេះ អាកាសធាតុផ្ដល់ឱ្យមិនមានភ្លៀងធ្លាក់ ទើបខាងអ្នករៀបចំបានបង្កើតកម្មវិធី៣ក្នុងពេលតែមួយ ដោយមានទាំងម៉ូតូ សេះ និងបាល់ទាត់ នេះឯង។
លោកឧកញ៉ា ស្រី ចន្ធូ អ្នកបង្កើតការប្រកួតនេះឡើង បានបញ្ជាក់ថាការប្រកួតទាំងអស់ សុទ្ធតែក្នុងគោលបំណងតែមួយគត់ គឺធ្វើឡើងដើម្បីអភិវឌ្ឍវិស័យកីឡា ដោយមិនគិតតែបាល់ទាត់មួយមុខនោះទេ។ ការប្រណាំងសេះ ក៏ជាកីឡាមានប្រជាប្រិយភាពមួយដែរ បើទោះបីជាវាមិនសូវជាមានអ្នកចេះជិះក៏ដោយ។
បុរសដែលស្រលាញ់វិស័យកីឡានិងចំណាយលុយផ្ទាល់ខ្លួនរៀបចំការប្រកួតខាងលើ បានបន្តថាក្រុមហ៊ុន 7NG របស់លោកនឹងធ្វើការរៀបចំកម្មវិធីប្រកួតកីឡានានាឱ្យបានច្រើន ដើម្បីឱ្យប្រជាជននៅឃុំវិហារសួគ៌ទាំងអស់បានស្គាល់ប្រភេទកីឡាឱ្យបានកាន់តែច្រើនឡើង។ ខណៈដែលការប្រកួតខែក្រោយ លោកមានគម្រោងបង្កើតកម្មវិធីកីឡាប្រដាល់បន្ថែមមួយទៀត ដោយអាចហៅជើងខ្លាំងទៅចូលរួមប្រកួតផង។
សូមបញ្ជាក់ថានៅទីលាន SCT Sport Complex នេះ នៅដំណាច់ឆ្នាំនឹងមានការប្រកួតប្រណាំងសេះធំមួយ ដោយមានប្រាក់រង្វាន់សម្រាប់សេះដែលឈ្នះរហូតដល់ទៅ ១៥ ០០០ដុល្លារឯណោះ៕
អត្ថបទ៖ មុន្នី រម្យ