_medium.jpg)
- 2017-02-20 19:59:06
- ព័ត៌មាន
កុំលេង កង់តម្លៃស្មើឡាន Lexus 300 លក់ដាច់គ្មានសល់ ពេញនិយមនៅកម្ពុជា
- 2017-02-20 19:59:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលេង កង់តម្លៃស្មើឡាន Lexus 300 លក់ដាច់គ្មានសល់ ពេញនិយមនៅកម្ពុជា
ចន្លោះមិនឃើញ
កីឡាជិះកង់បច្ចុប្បន្ននេះកំពុងតែមានការពេញនិយម ដោយម្នាក់ៗតែងតែជិះកង់ដើម្បីជាការហាត់ប្រាណផង និងជាការកម្សាន្តផង។ ខណៈដែលកង់នោះទៀតសោត ក៏មានតម្លៃទៅតាមសេរីរបស់វាផងដែរ។
ដូច្នេះហើយទើបបានជាទីផ្សារលក់កង់នៅកម្ពុជាកំពុងតែរីកដុះដាលខ្លាំងមែនទែន ហើយកង់ដែលមានតម្លៃខ្ពស់កប់ពពកនោះ ក៏មានទីផ្សារទៅតាមហ្នឹងដែរ ដោយម្ចាស់ហាងលក់ដាច់មួយៗ សឹងតែរាល់ខែទៅហើយ។ នេះបើតាមលោក ហេង ស្រ៊ុនហ៊ី អ្នកចាត់ការទូទៅនៅហាង Flying Bike2 បានបញ្ជាក់។
លោក ស្រ៊ុនហ៊ី បានបន្ថែមទៀតថាក្នុងហាងរបស់លោក ទើបតែលក់ចេញកង់ដែលមានតម្លៃជាង១ម៉ឺនដុល្លារនោះចេញទេ ខណៈដែល១ទៅ២សប្ដាហ៍ទៀត កង់ប្រភេទនេះនឹងយកមកដល់ខ្មែរទៀតហើយ ព្រោះវាកំពុងតែមានទីផ្សារហើយគេក៏និយមទិញវាជិះដែរ។ កង់ដែលមានតម្លៃស្មើឡាន Lexus 300 ស៊េរី ២០០២ គឺប្រភេទ Cannonale Scalpel.Si Hi-Mod Black INC ដែលមានតួស្រាលជាងកង់ធម្មតា បូមមុខក្រោយ ជិះបានគ្រប់ផ្លូវ មិនជាប់ភួក លេខច្រើននិងជាប្រភេទកង់ស៊េរី High Class តែម្ដង។
ទន្ទឹមនឹងកង់តម្លៃជាង១ម៉ឺនដុល្លារនេះដែរ ហាង Flying Bike2 ក៏មានប្រភេទកង់ក្រោមនេះដែរ ដូចជា Cannonale F-Si Hi-Mod Carbon Team (2016) តម្លៃត្រឹមជាង៨ពាន់ដុល្លារ Cannonale Scalpel Carbon Team តម្លៃជាង៥ពាន់ដុល្លារអីប៉ុណ្ណោះ៕