
- 2017-03-05 21:57:29
- ប្រដាល់
ឃីម ឌីម៉ា វ៉ៃដៃគូឲ្យសន្លប់រហូតឈ្នះខ្សែក្រវាត់ដោយសារ...
- 2017-03-05 21:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃីម ឌីម៉ា វ៉ៃដៃគូឲ្យសន្លប់រហូតឈ្នះខ្សែក្រវាត់ដោយសារ...
ចន្លោះមិនឃើញ
អ្នកប្រដាល់រហស្សនាមនាគខ្មៅ ឃីម ឌីម៉ា ឈ្នះខ្សែក្រវាត់ក៏ដូចជាជោគជ័យរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះគឺ បានដោយសារអ្នកគាំទ្រ និងឪពុកម្ដាយរបស់ខ្លួនលើកទឹកចិត្តរាល់ការប្រកួតកន្លងមក។
ឃីម ឌីម៉ា និយាយថា សម្រាប់ការប្រកួតក្នុងកម្មវិធីដណ្ដើមខ្សែក្រវាត់ស្រាបៀកម្ពុជាទម្ងន់ ៦៣.៥គីឡូក្រាម នេះរូបគេខំប្រឹងប្រែងខ្លាំងទើបសម្រេចបានដូចនេះ។ ការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់ ដោយដឹងច្បាស់ខ្លួនឯងថាត្រូវធ្វើអ្វីមិនចាំបាច់ត្រូវតែមានអ្នកចាំតាមដានឬប្រាប់គ្រប់ពេលឲ្យប្រឹងហាត់នោះទេ។
ម្ចាស់ខ្សែក្រវាត់រូបនេះបន្ថែមទៀតថា កត្តាសំខាន់បំផុតមួយទៀតនោះគឺ មានការលើកទឹកចិត្តពីអ្នកគាំទ្រ។ ពួកគេតែងតែលើកទឹកចិត្ត និងសរសើរពីការប្រកួតរបស់ខ្លួនតាំងពីវគ្គជម្រុះដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ទាំងនេះហើយដែលជំរុញឲ្យរូបគេធ្វើបានល្អក្នុងការផ្តួលដៃគូរហូត។
ក្រៅពីអ្នកគាំទ្រក៏មានការសម្រួល និងយោគយល់បំផុតពីថ្នាក់លើរបស់ខ្លួន នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ ដែលតែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់នាពេលកន្លងមក។ ពួកគាត់ថែមទាំងលើកទឹកចិត្តដល់ខ្លួនតាមរយៈការឧបត្ថម្ភជាទឹកប្រាក់រាល់ការប្រកួតទៀតផង។
ឃីម ឌីម៉ា ជាសិស្សមកពីក្លឹបប្រដាល់រស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងជាកូនបង្កើតរបស់លោកគ្រូ ហេង ប៊ុនឃីម។ ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់តាំងពីវគ្គសន្សំពិន្ទុ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ កីឡាកររូបនេះឈ្នះដោយផ្ដួលដៃគូរឲ្យសន្លប់រហូត៕
ការលើកឡើងរបស់ ឃីម ឌីម៉ា