
- 2014-11-07 08:57:57
- ប្រដាល់
វ៉ន វីវ៉ា ឡើងប្រកួតមុនថ្ងៃមង្គលការរបស់ខ្លួន១១ថ្ងៃ
- 2014-11-07 08:57:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ន វីវ៉ា ឡើងប្រកួតមុនថ្ងៃមង្គលការរបស់ខ្លួន១១ថ្ងៃ
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្បីឈ្មោះ វ៉ន វីវ៉ានឹងឡើងសង្វៀនប្រកួតនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះហើយក្នុងព្រឹត្តិការណ៍អាស៊ានវគ្គ៣របស់សង្វៀនស៊ីធីអិនស្តាតចាស់ពោលគឺត្រឹមតែ១១ថ្ងៃមុនពិធីមង្គលការរបស់ខ្លួនមកដល់។
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម២០១៣ ស៊ន ដាវីនធ្លាប់បានប្រាប់ Sabay កាលមុនភ្ជាប់ពាក្យថា ពួកគេជាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៥នៅប្រទេសសិង្ហបុរី ដូច្នេះទំនងជាអាចរៀបការក្រោយកីឡាស៊ីហ្គេមឆ្នាំ២០១៥ ប៉ុន្តែមិនទាន់ដាច់ឆ្នាំ២០១៤ផងក៏ស្រាប់តែរៀបការតែម្តង។
ពិធីមង្គលការរបស់ វ៉ន វីវ៉ា និង ស៊ន ដាវីន នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល ម៉ូឌែន៥ អគារ C វេលាម៉ោង៥ល្ងាច ហើយភ្ញៀវចូលរួមភាគច្រើនជាអ្នកកីឡាដូចគ្នា៕
អត្ថបទ៖ ជាន ចាន់រ៉ា