
- 2017-05-19 20:16:06
- ព័ត៌មាន
ពិសេសប្លែក! ទាញព្រ័ត្រថ្នាក់ជាតិឆ្នាំនេះមានអ្នកចូលប្រកួតច្រើន
- 2017-05-19 20:16:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសប្លែក! ទាញព្រ័ត្រថ្នាក់ជាតិឆ្នាំនេះមានអ្នកចូលប្រកួតច្រើន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិបានដំណើរការកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ម្សិលមិញដោយមានកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករចូលរួមប្រកួតនៅវិមានពហុកីឡដ្ឋានជាតិ។
លោកស្រី ប្រាក់ សម្ផស្ស ពិធីការិនីកីឡាដ៏ល្បី និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំ២០១៧នេះចាប់ដំណើរការពីថ្ងៃទី១៩ ដល់ទី២២ ខែឧសភា ឆ្នាំ២០១៧។ កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់មានចំនួន៤៦០នាក់ក្នុងនោះនារី២២០នាក់។
ការប្រកួតឆ្នាំនេះមាន៥វិញ្ញាសា
បុរសក្រោមអាយុ២៣ឆ្នាំ
បុរសលើអាយុ២៣ឆ្នាំ
នារីក្រោមអាយុ២៣ឆ្នាំ
នារីលើអាយុ២៣ឆ្នាំ
ចម្រុះបុរស-នារីដោយមិនគិតពីអាយុ