
- 2017-06-28 01:37:27
- ប្រដាល់
សំ ថារ័ត្ន៖ ខានឡើងប្រកួតជិត១ឆ្នាំក្ដី នៅតែរំពឹងខ្ពស់ពេលប្រកួតនៅថៃ
- 2017-06-28 01:37:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ ថារ័ត្ន៖ ខានឡើងប្រកួតជិត១ឆ្នាំក្ដី នៅតែរំពឹងខ្ពស់ពេលប្រកួតនៅថៃ
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើមរបស់កម្ពុជាដែលល្បីទាំងក្បាច់គុននិងថតខ្សែភាពយន្ត សំ ថារ័ត្ន បើទោះជាខកខានឡើងប្រកួតអស់រយៈពេលជិតមួយឆ្នាំក្ដី នៅតែមានទំនុកចិត្តលើខ្លួនឯងថានឹងធ្វើបានល្អសម្រាប់ការប្រកួតនៅកម្មវិធី Full Metal Dojo នាដើមខែកក្កដាខាងមុខនេះ។
កីឡាការិនី សំ ថារ័ត្ន បានឲ្យដឹងម្សិលមិញនេះថា បើគិតតាំងពីប្រកួតចប់នៅ 2016 Asian Beach Game មកដល់ពេលនេះកញ្ញាមិនដែលបានឡើងប្រកួតនោះទេ គឺដោយសារតែមមាញឹកនិងកម្មវិធីផ្សេងៗ ជាហេតុមិនបានហ្វឹកហាត់ ទើបមិនហ៊ានទទួលការប្រកួតព្រោះខ្លាចធ្វើមិនបានល្អ។
កីឡាការិនីល្បុក្កតោរូបនេះបន្តទៀតថា ខានឡើងប្រកួតយូរហាក់ដូចជាស្ពឹកដៃស្ពឹកជើងបន្តិច ដូច្នេះហើយទើបកញ្ញាសម្រេចចេញទៅប្រកួតនៅប្រទេសថៃនាដើមខែកក្កដានេះ ដើម្បីជាការរំលឹកក្បាច់គុន និងធ្វើឲ្យរាងកាយរហ័សរហួនឡើងវិញផងដែរ។ ចំពោះការប្រកួតក្នុងទ្រុងនេះដែរ តួរស្រីក្នុងរឿង Jail break ម្នាក់នេះបានត្រៀមខ្លួនរួចជាស្រេចហើយ ដូចជាហាត់កម្លាំង បច្ចេកទេសលេងខាងក្រោម រួមនិងការឈរវ៉ៃក៏ដូចគ្នាដែរ។ កីឡាការិនីរូបនេះចំណាយពេលប្រហែលជាមួយខែ សម្រាប់ការហ្វឹកហាត់។
កីឡាការិនី សំ ថារ័ត្ន កីឡាករ ចាន់ សំអាត និង ម៉ឺន មេឃា នឹងត្រូវទៅប្រកួតក្បាច់គុនចម្រុះក្នុងកម្មវិធី Full Metal Dojo ឯប្រទេសថៃនាថ្ងៃសៅរ៍ ទី១ កក្កដា ខាងមុខនេះ។ ពួកគេនឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២៩ មិថុនា៕