• 2017-07-04 19:20:03
  • វិភាគ

ហែមថុន វិទីនី៖​ ថា​កីឡា​ហែលទឹក​កម្ពុជា​នៅ​ក្រោម​ប្រទេស​ជិតខាង​នៅ​ឡើយ​

  • 2017-07-04 19:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ហែលទឹក​កម្ពុជា​ដែល​ធ្លាប់​បង្ហាញ​មុខ​នៅ​ព្រឹត្តិការណ៏​កីឡា​អូឡាំពិក​នា​ប្រទេស​ប្រេស៊ីល​ ហែមថុន វិទីនី​ លើក​ហេតុផល​មួយ​ចំនួន​ដែល​ កីឡា​ហែលទឹក​កម្ពុជា​​នៅ​មាន​កម្រិត​ក្រោម​ប្រទេស​ជិត​ខាង​។​

កីឡា​ការិនី​ ហែមថុន វិទីនី​

កីឡា​ការិនី​ ហែមថុន វិទីនី​ បាន​ឲ្យ​ដឹង​ថា​ បើ​ប្រៀបធៀប​សមត្ថភាព​ជា​មួយ​ប្រទេស​ជិត​ខាង​នោះ​ កម្ពុជា​នៅ​មិន​ទាន់​ស្មើ​ប្រទេស​ជិតខាង​ដូច​ជា​ថៃ​នោះ​ទេ ​ព្រោះ​ប្រទេស​ទាំង​នោះ​មាន​ការ​ហ្វឹកហាត់​ខ្លាំង​ណាស់។​ ជាក់​ស្ដែង​ដូច​កញ្ញា​បាន​ចេញ​ទៅ​ហាត់​នៅ​ប្រទេស​ថៃ​កន្លង​ទៅ​មុន​ចេញ​ទៅ​ព្រឹត្តិការ​ណ៏កីឡាអូឡាំពិក​ម្ល៉េះ​ បច្ចេកទេស​ហ្វឹកហាត់​គេ​ខុសប្លែក​ពី​កម្ពុជា​ គេ​មិន​ត្រឹម​តែ​ហាត់​ហែល​ទឹក​មួយ​មុខ​ទេ​ គឺ​គេ​ផ្ដោត​លើ​ការ​ហាត់​កម្លាំង​ដូច​ជា​លើក​ដុំ​ដែក​ ទាញ​ខ្សែពួរ​ ហាត់​ប្រដាល់​ និយាយ​ជា​រួម​ហាត់​អ្វី​ដែល​ប្រើ​កម្លាំង​ខ្លាំង​គឺ​គេ​ឲ្យ​ហាត់​ទាំង​អស់។​

វិទីនី​ បន្ត​ទៀត​ថា​ បច្ចុប្បន្ន​ការ​ហ្វឹកហាត់​នៅ​កម្ពុជា​មិន​ទាន់​ជឿនលឿន​ដូច​ប្រទេស​ទាំង​នោះ​ទេ​ ហើយ​ឧបករណ៍​មិន​ទាន់​គ្រប់គ្រាន់​ដូច​គេ​ដែរ។​ បើ​និយាយ​ពី​រាងកាយ​(កម្ពស់)​មិន​ជា​បញ្ហា​នោះ​ទេ​ ពេល​ខ្លះ​អ្នក​មាន​កម្ពស់​ខ្ពស់​ ក៏​ហែល​ចាញ់​អ្នក​ទាប​ក៏​មាន​ផង​ដែរ​ ដូច​នេះ​កត្តា​មួយ​នេះ​វា​​មិន​មែនជា​ចំណុច​ដែល​កម្ពុជា​ចាញ់​គេ​ឡើយ។​

កីឡា​ការិនី​ ហែមថុន វិទីនី​

កញ្ញា​ ហែមថុន វិទីនី​ ជា​កីឡា​ការិនី​ហែលទឹក​របស់​កម្ពុជា​ ដែល​មាន​បទពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ព្រឹត្តិការ​ណ៏ធំៗ​នា​ពេល​កន្លង​មក​ ហើយ​កញ្ញា​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​នា​ខែ​សីហា​ខាង​មុខ​នេះ​ជា​មួយ​អត្តពលិក​ដទៃ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់