_medium.jpg)
- 2017-07-11 21:31:05
- ព័ត៌មាន
រត់ប្រណាំងម៉ារ៉ាតុងអង្គរ ធ្វើឡើងក្នុងគោលបំណងសំខាន់៣យ៉ាង
- 2017-07-11 21:31:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រត់ប្រណាំងម៉ារ៉ាតុងអង្គរ ធ្វើឡើងក្នុងគោលបំណងសំខាន់៣យ៉ាង
ចន្លោះមិនឃើញ
ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរ នឹងធ្វើឡើងនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ដែលទិវានេះផ្ដោតសំខាន់ក្នុងគោលបំណងចំនួន ៣យ៉ាង។
ទី១-ទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានការកើនឡើងក្នុងរដូវភ្លៀង ដែលរដូវនេះចំនួនអ្នកមកលេងកម្ពុជាមានការធ្លាក់ចុះ
ទី២-ធ្វើឡើងដើម្បីប្រមូលថវិកា ដើម្បីសប្បុរសធម៌
ទី៣-រៀបចំបំផុសមហាជនឲ្យមានចិត្តការពារបរិស្ថាននៅតំបន់អង្គរ
បើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឲ្យដឹងថា គោលបំណងសំខាន់ទាំងបីខាងលើគឺជាចំណុចចម្បងនៃការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងអង្គរ។ ឆ្នាំនេះអ្នកចុះឈ្មោះរួចរាល់មានចំនួន ៣២៥៥ នាក់ក្នុងនោះខ្មែរមាន ១៧៥៥ នាក់ និងបរទេសមានចំនួន ១៥០០នាក់មកពី៥១ ប្រទេស។
ឯកឧត្ដមរូបនេះបន្ថែមថា កាលពីឆ្នាំមុនមានត្រឹមប្រមាណជិត ៣ពាន់នាក់ ដោយឡែកឆ្នាំនេះបើគិតសរុបទាំងសិស្សអាចកើនឡើងឡើងរហូតដល់ទៅជិត ៤ពាន់នាក់។ សម្រាប់ការចុះឈ្មោះចូលរួមគឺបានបើកតាំងពីដើមឆ្នាំ២០១៧ សម្រាប់ភ្ញៀវបរទេស គណៈកម្មាធិការបានសម្រេចបិទត្រឹមថ្ងៃនេះ ចំពោះប្រជាពលរដ្ឋខ្មែរគឺនៅបន្តបើកឲ្យចុះឈ្មោះរហូតដល់ថ្ងៃបើកកម្មវិធីតែម្ដង។
ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរនេះមាន៤វិញ្ញាសាគឺរត់ចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ៕