
- 2017-07-28 01:34:48
- ព័ត៌មាន
ឡូយមែន! ហែមថុន វិទិនី ធ្វើបានឯកត្តកម្មថ្មី ក្នុងព្រឹត្តិការណ៍ហែលទឹកពិភពលោក
- 2017-07-28 01:34:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយមែន! ហែមថុន វិទិនី ធ្វើបានឯកត្តកម្មថ្មី ក្នុងព្រឹត្តិការណ៍ហែលទឹកពិភពលោក
ចន្លោះមិនឃើញ
កីឡាការិនី ហែមថុន វិទីនី បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៥ ក្នុង Heat របស់នាង នាការប្រកួតព្រឹត្តិការណ៍ហែលទឹកពិភពលោកWorld Aquatics Championship 2017 មុននេះបន្តិច ដោយប្រើរយៈពេល32.39វិនាទី។ ខណៈដែលនេះគឺជាការធ្វើបានកំណត់ត្រាថ្មីមួយទៀតហើយសម្រាប់កីឡាការិនីកម្ពុជារូបនេះ ត្បិតអីលើកមុនប្រើពេលដល់ទៅ ៣៣វិនាទីជាងឯណោះ។
ក្នុងការប្រកួតនេះដែរ កម្ពុជាបញ្ជូនកីឡាករ២រូប និងកីឡាការិនី១រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ World Aquatics Championship 2017 ដែលប្រកួតចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។ ដោយឡែក វិទិនី ហែលក្នុងវិញ្ញាសា ៥០ម៉ែត្រ មេអំបៅ៕