
- 2017-08-14 00:47:16
- ព័ត៌មាន
ជួយលើកទឹកចិត្តកីឡាករខ្មែរ កុំភ្លេចតាមដានការផ្សាយបន្តផ្ទាល់ SEA GAMES ផ្តាច់មុខតាមទូរទស្សន៍រស្មីហង្សមាស
- 2017-08-14 00:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយលើកទឹកចិត្តកីឡាករខ្មែរ កុំភ្លេចតាមដានការផ្សាយបន្តផ្ទាល់ SEA GAMES ផ្តាច់មុខតាមទូរទស្សន៍រស្មីហង្សមាស
ចន្លោះមិនឃើញ
មហាព្រឹត្តិការណ៍ SEA GAMES លើកទី ២៩ ដ៏អស្ចារ្យ ដែលប្រជាជនទូទាំងទ្វីបអាស៊ីជាង៦០០លាននាក់ បានរង់ចាំជាយូរមកហើយនោះគឺ ព្រឹត្តិការណ៍ SEA GAMES ឆ្នាំ២០១៧ នឹងប្រព្រឹត្តិឡើងនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
ពិតជាពិសេសដែលស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាស HDTV នឹងក្លាយជាប៉ុស្តិ៍ទូរទស្សន៍តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ មហាព្រឹត្តិការណ៍កីឡា SEA GAMES លើកទី ២៩ នេះ។
ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី២៩ ឆ្នាំនេះចាប់ពីថ្ងៃទី ១៩ ខែ សីហា ដល់ ៣០ ខែ សីហា ឆ្នាំ ២០១៧ ដោយមានការប្រកួត៣៨ប្រភេទកីឡា។ នេះគឺជាលើកទី៦ហើយ ដែលម៉ាឡេស៊ីទទួលសិទ្ធិរ៉ាប់រងជាម្ចាស់ផ្ទះ ដោយលើកដំបូងនៅឆ្នាំ១៩៦៥ បន្ទាប់មក ១៩៧១, ១៩៧៧, ១៩៨៩, ២០០១ និងចុងក្រោយឆ្នាំ២០១៧នេះឯង។
ដូច្នេះកុំភ្លេចតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧៖៤៥ នាទីយប់នេះតទៅ៕