
- 2017-08-22 00:39:36
- ព័ត៌មាន
តាមពិត សេះដែលក្រុមកម្ពុជាឈ្នះមេដាយសំរឹទ្ធមានទាំងពិការភ្នែក និងឈឺជើង
- 2017-08-22 00:39:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត សេះដែលក្រុមកម្ពុជាឈ្នះមេដាយសំរឹទ្ធមានទាំងពិការភ្នែក និងឈឺជើង
ចន្លោះមិនឃើញ
ទម្រាំឈ្នះមេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការកីឡាស៊ីហ្គេម លើកទី២៩ នៅឯប្រទេសម៉ាឡេស៊ីនេះ ប្រភេទកីឡាជិះសេះកម្ពុជាជួបឧបសគ្គច្រើន ជួលសេះសល់ពីគេ មានទាំងសេះឈឺជើង និងសេះពិការភ្នែកទៀតផង។
លោក កៅ វណ្ណារិន អគ្គលេខាធិការសហព័ន្ធជិះសេះកម្ពុជាឲ្យដឹងថា ការប្រកួតនៅព្រឹត្តិការកីឡាស៊ីហ្គេមនេះ ក្រុមជិះសេះកម្ពុជាទទួលបានបទពិសោធល្អៗជាច្រើន។ ការត្រៀមខ្លួនឲ្យបានល្អក្នុងការចូលរួមព្រឹត្តិការធំៗ របៀបថែទាំសេះឲ្យបានត្រឹមត្រូវ និងជាពិសេសនោះគឺបច្ចេកទេសក្នុងការប្រកួតតែម្ដង។ បើនិយាយពីឧបសគ្គវិញមានច្រើនគឺ បញ្ហាទី១ ការជួលសេះម្ចាស់ផ្ទះស៊ីហ្គេម ហើយត្រូវប្រកួតជាមួយម្ចាស់ផ្ទះម៉ាឡេស៊ីទៀត ដូច្នេះគេមិនជួលសេះល្អៗឲ្យកម្ពុជានោះទេ។ សេះទាំងនោះមានខ្លះឈឺជើង និងមានមួយទៀតនោះគឺពិការភ្នែក ប៉ុន្តែក្រុមកីឡាកររបស់លោកមិនអស់សង្ឃឹមនោះឡើយ។ ពួកគេបានព្យាយាមកែច្នៃ រៀបចំដោយប្រុងប្រយ័ត្នបំផុត មិងត្រូវដាក់សេះណាមួយឲ្យរត់មុន និងប៉ុន្មានគីឡូចុងក្រោយត្រូវជិះយ៉ាងដូចម្ដេច។
អគ្គលេខាធិការខាងលើបន្តថា ជាលទ្ធផលអ្វីដែលពួកលោកគិត និងខំប្រឹងនោះវាដូចជាក់ស្ដែងតែម្ដង ហើយបទពិសោធទាំងនេះ នឹងធ្វើឲ្យកីឡាជិះកម្ពុជាទទួលបានលទ្ធផលល្អនៅព្រឹត្តិការស៊ីហ្គេម ក្រោយៗទៀត។
កីឡាជិះសេះកម្ពុជាឈ្នះបានមេដាយសំរឹទ្ធ១គ្រឿង លើវិញ្ញាសា Endurance Team កាលពីថ្ងៃទី២០ ខែសីហា ២០១៧ ខណៈលេខ១ មេដាយមាស បានទៅម៉ាឡេស៊ី លេខ២ មេដាយប្រាក់ បានទៅថៃ។ កីឡាករជិះកម្ពុជាបានវិលត្រលប់មកដល់កម្ពុជាតាំងពីល្ងាចម្សិលមិញម្ល៉េះ៕
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង