
- 2017-08-25 22:44:37
- ប្រដាល់
គ្រាន់តែមើលការប្រកួតរបស់ Floyd តាមទូរទស្សន៍អនឡាញសោះ ក៏ត្រូវបង់លុយច្រើនដែរ
- 2017-08-25 22:44:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែមើលការប្រកួតរបស់ Floyd តាមទូរទស្សន៍អនឡាញសោះ ក៏ត្រូវបង់លុយច្រើនដែរ
ចន្លោះមិនឃើញ
ការប្រកួតប្រដាល់ដ៏កម្ររវាងកីឡាករទម្ងន់មធ្យមមិនដែលចាញ់ Floyd Mayweather និងម្ចាស់ជើងឯកទម្ងន់ស្រាល Ultimate Fighting Championship (UFC) Conor McGregor នឹងធ្វើឡើងចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២៧ សីហា ស្អែកនេះ។
ប្រជាជនកម្ពុជាអាចទស្សនាការប្រកួតនេះតាមរយៈកញ្ចក់ទូរទស្សន៍ CTN ដោយមិនអស់លុយ ខណៈនៅអាមេរិក និង អឺរ៉ុបអាចទស្សនាបានតាមទូរទស្សន៍អនឡាញតែត្រូវបង់លុយ។
ប្រជាជននៅអាមេរិកអាចទិញកញ្ចប់ដើម្បីមើលការប្រកួតពីទូរទស្សន៍ UFC ឬ Xbox One, Xbox 360, Amazon Fire TV, Android Roku, Apple TV ជាដើម ដែលនឹងត្រូវចំណាយលុយប្រមាណ ១០០ ដុល្លារអាមេរិក។ គ្រាន់តែនៅអាមេរិក ត្រូវគេរំពឹងថាចំនួនអ្នកទិញកញ្ចប់ទស្សនាតាមទូរទស្សន៍ Online មានរហូតដល់ទៅ ៥០លាននាក់។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telagraph មុននេះ។
ដោយឡែកនៅចក្រភពអង់គ្លេស គេអាចទិញកញ្ចប់ទស្សនាពីទូរទស្សន៍ Sky Sports ដែលត្រូវចំណាយជិត ៣០ ដុល្លារដែរ។ ប្រសិនបើគេចង់មើលការប្រកួតដោយមិនអស់លុយ វិធីងាយបំផុតគឺទៅមើលជាមួយមិត្តភក្តិ ឬ អ្នកជិតខាង ដែលគេបានទិញកញ្ចប់ទស្សនាពីទូរទស្សន៍ខាងលើ៕
ចុចអានរឿងជុំវិញ Floyd Mayweather