
- 2017-08-28 23:40:59
- ប្រដាល់
ឡូយណាស់! ឃីម ឌីម៉ា យកបានមេដាយមាសទី២ជូនកម្ពុជាហើយ
- 2017-08-28 23:40:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! ឃីម ឌីម៉ា យកបានមេដាយមាសទី២ជូនកម្ពុជាហើយ
ចន្លោះមិនឃើញ
នាគខ្មៅ ឃីម ឌីម៉ា ដណ្ដើមបានមេដាយមាសជូនកម្ពុជា ក្រោយយកឈ្នះជើងខ្លាំងរបស់ថៃមុននេះ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។
ទឹកទី១ ឌីម៉ា ប្រឹងប្រែងដើរចូលវាយតែត្រូវថៃធ្វើបានល្អជាង។ ចូលដល់ទឹកទី២ ឌីម៉ា ប្រឹងប្រែងដើរចូលវាយកែង ធ្វើបានយ៉ាងល្អ។ ចូលដល់ទឹកទី៣ ឌីម៉ា នៅតែប្រឹងប្រែងដើរចូលវាយកែងដដែល និងប្រើកណ្ដាប់ដៃមួយៗ រហូតឈ្នះថៃដោយពិន្ទុ២៩-២៨។
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕
នេះជាមេដាយមាសទី២ របស់កម្ពុជា ដោយមេដាយមាសទី១ រកបានដោយកីឡាប៉េតង់ វិញ្ញាសាវាយគូនារី៕
ទស្សនាវីដេអូទាំងអស់គ្នា