• 2017-09-01 02:45:52
  • ព័ត៌មាន

កីឡាករ​ប្រណាំង​ម៉ូតូ​របស់​កម្ពុជា​៤រូប​ចេញ​ទៅ​ប្រជែង​ពាន​រង្វាន់​នៅ​វៀតណាម

  • 2017-09-01 02:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កម្ពុជា​៤រូប​ រួម​និង​ជំនួយ​ការ​ម្នាក់​ទៀត​ បាន​ការ​អញ្ជើញ​ពី​ប្រទេស​វៀតណាម​ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ប្រណាំង​ម៉ូតូ​អន្តរជាតិ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ។​

កីឡាករនិង​លោក គង់ ធារ៉ា(អត់មួក)

លោក​ គង់​ ធារ៉ា​ ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​កីឡាករ​ជិះ​ម៉ូតូ​ទៅ​ចូលរួម​ប្រណាំង​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​មាន​ការ​អញ្ជើញ​ពី​ប្រទេស​វៀតណាម​ ឲ្យ​ទៅ​ចូលរួម​កម្មវិធី​ប្រណាំង​ម៉ូតូ​នេះ​ លោក​ក៏​បាន​រៀបចំ ​និង​បញ្ចូល​កីឡាករ​៥រូប​ឲ្យ​ទៅ​ប្រកួត​តាម​ការអញ្ចើញ។​ ដោយ​ឡែក​កីឡាករ​ដែល​ត្រូវ​ប្រណាំង​នោះ​គឺ​មាន​តែ​ ៤រូប ហើយ​​សម្រាប់​ម្នាក់​ទៀត​គឺ​ជំនួយការ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​​ប្រកួត​ ហើយ​ការ​ចេញ​ទៅ​នេះ​ជា​លក្ខណៈ​ឯកជន​នោះ​ទេ។​

អ្នក​ដឹកនាំ​កីឡាករ​ខាង​លើ​បន្ត​ទៀត​ថា​ ការ​ប្រណាំង​ដែល​ធ្វើ​នៅ​ប្រទេស​វៀតណាម​នេះ​ គឺ​កីឡាករ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​លើ​ប្រភេទ​កម្លាំង​ KTM RC 390cc និង​ Yamaha Exciter 150cc។​ ចំពោះ​ការ​បញ្ជូន​កីឡាករ​ឲ្យ​បាន​ទៅ​ចូលរួម​នេះ​ដែរ​ ក៏​បានការ​​ជួយ​ជ្រោមជ្រែង​ពី​ទីលាន​ប្រណាំង​ម៉ូតូ​ King Track Circuit​ និង​ Y2K​ ហើយ​ឧត្ដម​ដោយ​ក្រុមហ៊ុន​ SK Zic​ ផង​ដែរ។​

ចំណែក​លោក​ ហេង​ រដ្ឋខេមរិន្ទ​ ដែល​ជា​កីឡាករ​បាន​ឲ្យ​ដឹង​ដែរ​ថា​ នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ហើយ​ចំពោះ​ការ​ចេញ​ទៅ​នេះ​ដែរ​ លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​បទ​ពិសោធ​ពីក្រៅ​ប្រទេស​ថែម​ទៀត​ ព្រោះ​បាន​ជួប​សុទ្ធតែ​ប្រទេស​ខ្លាំង​ៗ ប៉ុន្តែ​ក៏​ហ៊ាន​រំពឹងទៅ​លើ​លទ្ធផល​ល្អ​ដែរ​ ដោយសារ​នេះ​ជា​លើក​ដំបូង។​

កីឡាករមុនចេញដំណើរម្សិលមិញ

ការ​ប្រកួត​ប្រណាំង​ម៉ូតូ​អន្តរជាតិ​ដែល​ធ្វើ​នៅ​ប្រទេស​វៀតណាម​នេះ​មាន​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃទី២​ ដល់​ថ្ងៃ​ទី៤​ កញ្ញា ទើប​បញ្ចប់​។ សម្រាប់​ប្រទេស​ដែល​ចូលរួម​ មាន​ ថៃ​ ហ្វីលីពីន កម្ពុជា​ និង​ម៉ាកាវ។​ ​កីឡាករ​កម្ពុជា​ដែល​ត្រូវ​ទៅ​ចូលរួម​នោះ​រួម​មាន​ ហេង​ រដ្ឋខេមរិន្ទ​ ពេជ្រ​ គឹមស៊្រុន​ សុខសួន​ អរុណ​ ភិន​ ពិសិដ្ឋ​ និង​ សុខសួន​ តារា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់