
- 2017-09-21 21:18:09
- ព័ត៌មាន
អបអរកម្ពុជា បានមេដាយប្រាក់១ទៀតហើយ វិញ្ញាសាបាល់ទះអង្គុយ
- 2017-09-21 21:18:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរកម្ពុជា បានមេដាយប្រាក់១ទៀតហើយ វិញ្ញាសាបាល់ទះអង្គុយ
ចន្លោះមិនឃើញ
ក្រុមបាល់ទះជនពិការកម្ពុជា បានមេដាយប្រាក់១ទៀត ក្នុងវិញ្ញាសាបាល់ទះអង្គុយក្រោយពីចាញ់ក្រុមមីយ៉ាន់ម៉ានៅវគ្គផ្ដាច់ព្រ័ត្រមុននេះបន្តិច ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។
កម្ពុជាបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ បានមេដាយប្រាក់នេះគឺដោយសារតែបានយកឈ្នះលើក្រុមថៃ និងម៉ាឡេស៊ី តែសោកស្ដាយប្រកួតចុងក្រោយបែរជាបរាជ័យក្រោមដៃក្រុមការពារមេដាយមាស មីយ៉ាន់ម៉ាក្នុងលទ្ធផល ៣-១ (25-23 , 24-26, 26-24, 25-16) ។ គិតត្រឹមចប់ការប្រកួតបាល់ទះអង្គុយនេះដែរ ក្រុមកម្ពុជាទទួលបានមេដាយសរុប៩គ្រឿងហើយ ដោយក្នុងនោះ ប្រាក់៤ និងសំរឹទ្ធ៥៕