
- 2017-11-28 20:44:38
- ព័ត៌មាន
ឈួង រ៉ៃយា ប្រើពេល១ឆ្នាំកន្លះទើបបានសាច់ដុំស្អាតរហូតឈ្នះមេដាយមាសដូចនេះ
- 2017-11-28 20:44:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈួង រ៉ៃយា ប្រើពេល១ឆ្នាំកន្លះទើបបានសាច់ដុំស្អាតរហូតឈ្នះមេដាយមាសដូចនេះ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាសកាយវប្បកម្មជាតិឆ្នាំ ២០១៧ ឈួង រ៉ៃយា ប្រើរយៈប្រហែលជា១ឆ្នាំកន្លះ ក្នុងការហ្វឹកហាត់ទម្រាំបានសាច់ដុំស្អាត និងឈ្នះបានមេដាយដូចនេះ។
កីឡាករ ឈួង រ៉ៃយា បានឲ្យដឹងថា កីឡាកាយវប្បកម្មនេះគឺជាកីឡាដែលពិបាកមួយ ត្រូវខំប្រឹងតស៊ូ ព្យាយាមគ្រប់បែបយ៉ាងទើបអាចសម្រេចបំណងបាន បើមិនដូច្នេះទេគឺមិនអាចទទួលបានជោគជ័យនេះទេ។
បុរសវ័យ២៨ឆ្នាំរូបនេះបន្តថា ទម្រាំសម្រេចក្ដីស្រមៃក្លាយជាម្ចាស់មេដាយមាសដូចនេះ វាប្រើរយៈពេលយូរ ហើយលោកសប្បាយចិត្តជាខ្លាំងដែលឈ្នះមេដាយមាសថ្នាក់ជាតិឆ្នាំ ២០១៧នេះ នៅពេលខាងមុននឹងខំប្រឹងបន្ថែមទៀតដើម្បីបានឱកាសចេញទៅប្រកួតនៅឆាកអន្តរជាតិបន្តទៀត។
ឈួង រ៉ៃយា ជាម្ចាស់មេដាយមាសកីឡាកាយវប្បកម្មក្នុងប្រភេទទម្ងន់ ៧៥-៨០គីឡូក្រាម ក្នុងកម្មវិធីជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៧កន្លងទៅនេះ ហើយកីឡាកររូបនេះក៏ឈ្នះពានរង្វាន់ Mr.MFiT ក្នុងចំណោមម្ចាស់មេដាយមាស៤ប្រភេទផ្សេងទៀតដែរ៕