
- 2017-12-21 16:34:00
- ប្រវត្តិ
កីឡា៥ប្រភេទមានសក្ដានុពលខ្លាំងនាំមេដាយអន្តរជាតិជូនជាតិឆ្នាំ២០១៧
- 2017-12-21 16:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡា៥ប្រភេទមានសក្ដានុពលខ្លាំងនាំមេដាយអន្តរជាតិជូនជាតិឆ្នាំ២០១៧
ចន្លោះមិនឃើញ
ថ្វីបើកម្ពុជាមានកីឡាជាច្រើនប្រភេទដែលបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ប៉ុន្តែមានតែកីឡា៥ប្រភេទនេះទេដែលទទួលបានលទ្ធផលល្អគួរជាទីគាប់ប្រសើរសម្រាប់ជាតិក្នុងឆ្នាំ២០១៧នេះគឺ កីឡាប៉េតង់ កីឡាតេក្វាន់ដូ កីឡាកាយវប្បកម្ម កីឡាវ៉ូវីណាម និងកីឡាប្រដាល់។
១. កីឡាកាយវប្បកម្ម
ក្រុមកីឡាកាយវប្បកម្មកម្ពុជាឈ្នះបានមេដាយពិភពលោក៣គ្រឿងគឺមាស១ ប្រាក់១ និងសំរឹទ្ធ១។
២. កីឡាតេក្វាន់ដូ
ក្រុមកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជាទទួលបានមេដាយចំនួន៧គ្រឿង គឺមាស៣ ប្រាក់១ និងសំរឹទ្ធ៣។
កីឡាស៊ីហ្គេមនៅម៉ាឡេស៊ី៖ មេដាយ៣គ្រឿងគឺកីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាស១ កីឡាការិនីខ្មែរ-អាមេរិក ធិប កាសាន់ដ្រេនីកូល ឈ្នះមេដាយសំរឹទ្ធ១ និងកីឡាការិនី ស៊ឹម រចនា និងកីឡាករ ទួន ណាវុធ ឈ្នះមេដាយសំរឹទ្ធ១។
ជើងឯកអគ្គរដ្ឋទូតនៅកូរ៉េ៖ មេដាយ៣គ្រឿងគឺ កីឡាករ ផល សុវណ្ណាត ឈ្នះមេដាយមាស១ កីឡាការិនី ស៊ឹម រចនាឈ្នះមេដាយមាស១ និងកីឡាករ ទួន ណាវុធឈ្នះប្រាក់១។
៣. កីឡាប៉េតង់
ក្រុមកីឡាប៉េតង់កម្ពុជាឈ្នះបានមេដាយចំនួន១៣គ្រឿងគឺមាស៦ ប្រាក់២ និងសំរឹទ្ធ៥។
កីឡាស៊ីហ្គេមនៅម៉ាឡេស៊ី៖ មេដាយ៤គ្រឿងដោយកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ បានមាស១ កីឡាការិនី ដួង ឌីណា និងកីឡាករ សៅ សុភារ៉ាន់ បានមេដាយប្រាក់១ កីឡាករ សុខ ចាន់មានបានមេដាយសំរឹទ្ធ១ កីឡាករ ហេង ថា, ញ៉ែម បូរ៉ា, ថោង ឈឿន និង យ៉ា ច័ន្ទដារ៉ារិទ្ធបានមេដាយសំរឹទ្ធ១ កីឡាការិនី អ៊ុន ស្រីយ៉ាបានមេដាយសំរឹទ្ធ១។
ជើងឯកប៉េតង់ពិភពលោកនៅចិន៖ មេដាយ២គ្រឿងដោយកីឡាការិនី កែ ឡេង បានមេដាយមាស១ និងកីឡាការិនី ស៊ឹម សុរ៉ាឃឹម បានមេដាយសំរឹទ្ធ១។
ជើងឯកប៉េតង់ពិភពលោកនៅបែលហ្សិក៖ មេដាយ២គ្រឿងគឺ កីឡាការិនី អ៊ុក ស្រីមុំឈ្នះមេដាយមាស១ ខណៈកីឡាករ ញ៉ែម បូរ៉ា និង ស៊ឹម សុរ៉ាឃីម ឈ្នះមេដាយប្រាក់១។
៤. កីឡាវ៉ូវីណាម
ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយពិភពលោកចំនួន២២គ្រឿងគឺមាស៤ ប្រាក់៩ និងសំរឹទ្ធ៩។
៥. កីឡាប្រដាល់
ក្រុមកីឡាប្រដាល់គុនខ្មែរឈ្នះបានមេដាយចំនួន៥គ្រឿងគឺមាស១ ប្រាក់១ និងសំរឹទ្ធ៣។