Buriram បន្តចាញ់នៅ Champions League ៣ប្រកួត គេស៊ុតចូល១២គ្រាប់
ក្រុមយក្សរបស់ថៃ Buriram United បានបន្តបរាជ័យជាលើកទី៣ នៅការប្រកួតជម្រុះតាមពូលនៅ AFC Champions League ក្រោយចាញ់ Sanfrecce Hiroshima របស់ជប៉ុន ៣-០។ លទ្ធផលនេះ ធ្វើឲ្យក្រុមជើងឯកថៃ ចាញ់ទាំង៣ប្រកួត ឲ្យគេស៊ុតចូល១២គ្រាប់ និងគ្មានគ្រាប់បាល់សងគេវិញសោះ។