_medium.jpg)
- 2018-02-02 06:41:01
- បាល់ទាត់
នរណាខ្លះជំនាញស៊ុតចូលទីជើងឆ្វេង ក្នុងចំណោមTop Scorers ទាំង ៧នេះរបស់ PL?
- 2018-02-02 06:41:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះជំនាញស៊ុតចូលទីជើងឆ្វេង ក្នុងចំណោមTop Scorers ទាំង ៧នេះរបស់ PL?
ចន្លោះមិនឃើញ
បច្ចុប្បន្ន មានកីឡាករចំនួន ៧រូបដែលស្ថិតនៅចំណាត់ថ្នាក់ទាំង ៥ក្នុងការស៊ុតចូលច្រើនជាងគេនៅក្នុងលីគកំពូលអង់គ្លេស។ ក្នុងន័យចង់ស្វាគមន៍ការវិលត្រលប់របស់បាល់ទាត់ Premier League នៅថ្ងៃស្អែក អត្ថបទមួយនេះនឹងពិនិត្យមើលថាតើកីឡាករណាក្នុងចំណោមខ្សែប្រយុទ្ធទាំង ៧នេះ ដែលស៊ុតចូលទីប្រើជើងឆ្វេង ច្រើនជាងជើងស្ដាំ បើគិតពីគ្រាប់សរុបរបស់ខ្លួនក្នុងលីគនារដូវកាលនេះ។
មុននឹងស្រាយចម្ងល់នេះ តោះមកដឹងពីប្រភេទគ្រាប់ដែលខ្សែប្រយុទ្ធទាំងនោះស៊ុត ដោយពិនិត្យលើការប្រើជើង និងក្បាលរបស់ពួកគេ មានដូចតទៅ៖
៥.Jamie Vardy៖ ស៊ុតចូល ១១គ្រាប់ ក្នុងនោះប្រើជើងស្ដាំ ៨គ្រាប់ ឆ្វេង ១ គ្រាប់ និងតែត ២គ្រាប់។
៥.Roberto Firmino៖ ស៊ុតចូល ១១គ្រាប់ ក្នុងនោះប្រើជើងស្ដាំ ៧គ្រាប់ ឆ្វេង ១ គ្រាប់ និងតែត ៣គ្រាប់។
៥.Romelu Lukaku៖ ស៊ុតចូល ១១គ្រាប់ ក្នុងនោះប្រើជើងស្ដាំ ២គ្រាប់ ឆ្វេង ៦ គ្រាប់ និងតែត ៣គ្រាប់។
៤.Raheem Sterling៖ ស៊ុតចូល ១៤គ្រាប់ ក្នុងនោះប្រើជើងស្ដាំ ១០គ្រាប់ ឆ្វេង ៤ គ្រាប់ និងតែត ០គ្រាប់។
៣.Sergio Aguero៖ ស៊ុតចូល ១៧គ្រាប់ ក្នុងនោះប្រើជើងស្ដាំ ១១គ្រាប់ ឆ្វេង ១ គ្រាប់ និងតែត ៥គ្រាប់។
២.Mohamed Salah៖ ស៊ុតចូល ១៩គ្រាប់ ក្នុងនោះប្រើជើងស្ដាំ ២គ្រាប់ ឆ្វេង ១៦ គ្រាប់ និងតែត ១គ្រាប់។
១.Harry Kane៖ ស៊ុតចូល ២១គ្រាប់ ក្នុងនោះប្រើជើងស្ដាំ ៨គ្រាប់ ឆ្វេង ៩ គ្រាប់ និងតែត ៥គ្រាប់។
តាមស្ថិតិនេះ បានបញ្ជាក់ឲ្យឃើញថា ក្នុងចំណោម Top Scorers របស់ Premier League ទាំង ៧រូបខាងលើ មានកីឡាករបីរូប ដែលស៊ុតចូលទីប្រើជើងឆ្វេង ច្រើនជាងជើងស្ដាំ (ក្នុងចំណោមគ្រាប់បាល់សរុបរបស់ខ្លួន) ក្នុងនោះមាន ខ្សែប្រយុទ្ធ Lukaku, Salah និងKane៕