_medium.jpg)
- 2018-02-13 06:50:52
- បាល់ទាត់
បន្ទាប់ពី Ronaldo បង្ហាញក្ដីសង្ឃឹមពេលប៉ះជាមួយ PSG ឥឡូវដល់វេន Kroos វិញម្ដង
- 2018-02-13 06:50:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពី Ronaldo បង្ហាញក្ដីសង្ឃឹមពេលប៉ះជាមួយ PSG ឥឡូវដល់វេន Kroos វិញម្ដង
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍ ខ្សែប្រយុទ្ធ Cristiano Ronaldo ទើបតែបានបង្ហាញពីក្ដីសង្ឃឹមខ្លួនក្នុងការប៉ះ PSG។ ចំណែកឯខ្សែបម្រើអាល្លឺម៉ង់ Toni Kroos វិញ កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួនមានសុទិដ្ឋិនិយមក្នុងពេលប៉ះជាមួយ PSG ក្នុងជំនួបជើងទី ១ Champions League នៅថ្ងៃស្អែកនេះ។
ពេលសួរថា សង្ឃឹមខ្ពស់ឬទេ ជំនួប Real Madrid-PSG ដែលនឹងប្រព្រឹត្តិទៅក្នុងពេលដ៏ឆាប់ខាងមុខ ខ្សែបម្រើ Kroos បាននិយាយថា៖ "ខ្ញុំគិតថា សំណួរបែបនេះ តែងចោទឡើងជារឿយៗ មកលើពួកយើង កាលពីឆ្នាំមុន ព្រោះពួកយើងជាក្រុមជើងឯក អ៊ីចឹងហើយ ខ្ញុំយល់ថាវាមានការស្មុគស្មាញក្នុងការឆ្លើយ"។
ខ្សែបម្រើអាល្លឺម៉ង់បានបន្ត៖ "កាលពី Champions League រដូវកាលមុន យើងប៉ះសុទ្ធជាមួយក្រុមខ្លាំងៗដូចជា Bayern Munich, Atletico Madrid មុននឹងជួបជាមួយ Juventus នៅវគ្គផ្ដាច់ព្រ័ត្រ។ ទោះជាបែបនេះក្ដី យើងប្រឹងប្រែងទាល់តែឈ្នះក្លាយជាជើងឯកពានហ្នឹង២ ឆ្នាំជាប់គ្នា"។
Kroos បានសារភាពថា ជំនួបជាមួយ PSG នេះគឺជាការប្រកួតដ៏លំបាកមួយ ប៉ុន្តែកីឡាករអាល្លឺម៉ង់បានថ្លែងក្នុងក្ដីសង្ឃឹមថា៖ "ខ្ញុំទន្ទឹងរង់ចាំក្នុងការលេងក្នុងការប្រកួតទាំងពីរជើងនេះ។ ខ្ញុំមានសុទិដ្ឋិនិយមថាយើងអាចនឹងឈ្នះ"។
សូមបញ្ជាក់ផងដែរថា Real Madrid នឹងបើកទ្វារស្វាគមន៍ក្លឹប PSG ក្នុងការប្រកួតជើងទី ១ Champions League នៅយប់ថ្ងៃទី ១៤ កុម្ភៈខាងមុខ៕