
- 2018-05-20 17:28:49
- បាល់ទាត់
ស្ងាត់ៗ Henry ចេញមុខអន្តរាគមន៍រឿងជ្រើសរើសគ្រូថ្មីនៅ Arsenal
- 2018-05-20 17:28:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Henry ចេញមុខអន្តរាគមន៍រឿងជ្រើសរើសគ្រូថ្មីនៅ Arsenal
ចន្លោះមិនឃើញ
Thierry Henry ចង់វិលត្រឡប់ទៅកាន់ក្រុមកាំភ្លើងធំវិញ ប៉ុន្តែមិនមែនទៅធ្វើការក្រោម Mikel Arteta ទេ។ នេះបើតាម Dailymail ទើបបានចុះផ្សាយ។
អតីតកីឡាករសញ្ជាតិបារាំង មិនចង់បានតំណែងជាគ្រូបង្វឹកពីក្រុមចាស់របស់ខ្លួនឡើយ ប៉ុន្តែជំនួយការគ្រូបង្វឹកជម្រើសជាតិបែលហ្សិករូបនេះក៏មិនបានគាំទ្រ Arsenal រឿងសម្រេចចិត្តយក Arteta មកជំនួស Wenger ដែរដោយយល់ថា Arteta នៅខ្វះបទពិសោធន៍ធ្វើគ្រូធំ។ ប្រភពខាងលើបន្ត។
Henry និយាយថាលោកនឹងជួបជជែកជាមួយក្រុមប្រឹក្សាក្លឹបកាំភ្លើងធំ ដើម្បីនិយាយពីគំនិតយោបល់របស់លោកជុំវិញការជ្រើសរើសគ្រូថ្មីនេះនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ប្រភពខាងលើបន្ថែម។
Henryបានចំណាយពេល២ឆ្នាំធ្វើជាជំនួយការលោក Roberto Martinez ឲ្យជម្រើសជាតិបែលហ្សិក ខណៈដែល Arteta គឺជាដៃស្តាំលោក Pep Guadiola នៅ Man City។
ទោះជាយ៉ាងណាក៏ដោយក្រុមប្រឹក្សាក្លឹប Arsenal បានព្រមព្រៀងផ្ទាល់មាត់ហើយថានឹងអញ្ជើញ Arteta មកធ្វើជាគ្រូធំ បើទោះជាមិនទាន់មានការចុះកិច្ចសន្យាផ្លូវការ ប៉ុន្តែសារព័ត៌មានធំៗជាច្រើនជឿថា អតីតកីឡាករសញ្ជាតិអេស្ប៉ាញនឹងធ្វើដំណើរទៅកាន់ទឹកដី Emirates នាប៉ុន្មានថ្ងៃទៀតនេះ ដើម្បីជំនួសតំណែង Wenger៕