
- 2018-11-18 19:58:50
- បាល់ទាត់
Morata ខកឱកាសធំ បាល់ជាង៥ម៉ែត្រគ្មានអ្នកចាំទីទាត់អត់ចូល
- 2018-11-18 19:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Morata ខកឱកាសធំ បាល់ជាង៥ម៉ែត្រគ្មានអ្នកចាំទីទាត់អត់ចូល
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Alvaro Morata បានធ្វើឲ្យបាត់បង់ឱកាសរកគ្រាប់បាល់ បន្ទាប់ពីមិនអាចទាត់បញ្ចូលទីបាល់ត្រឹមជាង៥ម៉ែត្រគ្មានអ្នកចាំទី។
កីឡាករវ័យ២៦ឆ្នាំត្រូវបានលោក Luis Enrique ដាក់លេងជាជម្រើសដំបូង ក្នុងការប្រកួតមិត្តភាពអេស្ប៉ាញឈ្នះបូស្នី ១-០ កាលពីយប់មិញ។ ក្នុងការប្រកួត World Cup នៅប្រទេសរុស្សីកន្លងទៅ Morata មិនត្រូវបានកោះហៅចូលជម្រើសជាតិទេ ដោយសារធ្លាក់ទម្រង់លេងខ្លាំង។
យ៉ាងណាមិញ កាលពីយប់មិញ Morata បានធ្វើឲ្យអ្នកគាំទ្រហួសចិត្តជាខ្លាំង ដោយសារខកខានរកគ្រាប់ក្នុងឱកាសធំ។ Marco Asensio បានទទួលបាល់និងទាត់សំដៅទី តែត្រូវអ្នកចាំទីទះចេញ ហើយបាល់នោះបានខ្ទាត់ទៅដល់ជើង Morata តែគេបែរជាខ្ជះខ្ជាយទាត់មិនចូលទីទៅវិញ។ គ្រាប់បាល់របស់អេស្ប៉ាញរកបានដោយកីឡាករវ័យក្មេង Brais Mendez៕