
- 2018-11-30 19:57:39
- បាល់ទាត់
Courtois ប្រាប់ឈ្មោះកីឡាករ ៣ជាអ្នកចាំទីល្អជាងគេលើលោកតែគ្មាន De Gea ទេ
- 2018-11-30 19:57:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Courtois ប្រាប់ឈ្មោះកីឡាករ ៣ជាអ្នកចាំទីល្អជាងគេលើលោកតែគ្មាន De Gea ទេ
ចន្លោះមិនឃើញ
តារារបស់ Real Madrid កីឡាករ Thibaut Courtois បានទាត់ឈ្មោះ David De Gea របស់ Manchester United ចេញពីការជ្រើសរើសរបស់គេនៃអ្នកចាំទីល្អជាងគេលើលោក។
Courtois ដែលចូលរួមជាមួយ Real ពីក្លឹប Chelsea កាលពីរដូវក្ដៅកន្លងទៅបានរើស Marc-Andre ter Stegen របស់ Barcelona, Alisson របស់ Liverpool និង Jan Oblak របស់ Atletico Madrid ជាអ្នកចាំទីល្អជាងគេ។ កីឡាករបែលហ្ស៊ិកសម្រេចមិនបានដាក់បញ្ចូលឈ្មោះ De Gea ដែលសព្វថ្ងៃជាអ្នកចាំទីមិនអាចខ្វះបានរបស់ Man Utd។
អ្វីដែលចម្លែក Courtois ក៏មិនបានជ្រើសរើសខ្លួនឯងជាអ្នកចាំទីល្អដែរ ដោយជំនួសវិញនូវកីឡាករ៣នាក់ខាងលើ។ កីឡាករវ័យ២៦ឆ្នាំបាននិយាយថា៖ "ពួកគេគឺជាអ្នកចាំទីល្អជាងគេ ប៉ុន្តែខ្ញុំមិនដឹងថានរណាល្អដាច់គេទេ។ សម្រាប់ខ្ញុំមិនអាចនៅស្ថិតក្នុងជម្រើសណាមួយឡើយ។ វាអាស្រ័យលើការការពារនិងក្រុមទាំងមូល។ ខ្ញុំគិតថាខ្ញុំបានបង្ហាញថា ខ្ញុំស្ថិតនៅកម្រិតខ្ពស់មួយទោហើយ"៕