
- 2019-02-20 15:03:52
- បាល់ទាត់
Simeone បន្តភាពមិនដែលចាញ់ក្រុមមកពីអ៊ីតាលី ក្រោយយកឈ្នះ Juventus
- 2019-02-20 15:03:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Simeone បន្តភាពមិនដែលចាញ់ក្រុមមកពីអ៊ីតាលី ក្រោយយកឈ្នះ Juventus
ចន្លោះមិនឃើញ
ក្លឹប Atletico Madrid បានយកឈ្នះជើងខ្លាំងមកពីអ៊ីតាលី Juventus ២-០ នៅផ្ទះខ្លួនឯងក្នុងការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League។
ក្នុងការប្រកួតវគ្គទីមួយក្រុមភ្ញៀវ Juventus មានឱកាសច្រើនទាត់សំដៅទីលើ Atletico ខណៈម្ចាស់ផ្ទះមានឱកាសល្អម្ដងម្កាលដែរ។ យ៉ាងណាក្រុមអ្នកមិនអាចរកគ្រាប់បានឡើយនៅ៤៥នាទីដំបូង។ ឈានដល់វគ្គទីពីរនាទី៧០ Atletico ស្ទើរតែនាំមុខបានទៅហើយ ដោយខ្សែប្រយុទ្ធចំណូលថ្មី Álvaro Morata តែតបញ្ចូលទីមួយគ្រាប់ តែត្រូវអាជ្ញាកណ្ដាលពិនិត្យ VAR មិនឲ្យបាល់ចូលវិញ។
យ៉ាងនេះក្ដី Atletico មិនបោះបង់ការតស៊ូរបស់ខ្លួនឡើយ ។លុះដល់នាទី៧៨ Jose Gimenez អាចរកបានមួយគ្រាប់ មុនពេលខ្សែការពារ Diego Godin ថែមមួយគ្រាប់ទៀត ជួយ Atletico ឈ្នះ ២-០ លើ Juventus។ លទ្ធផលនេះបានធ្វើឲ្យ Atletico បន្តមិនស្គាល់ពាក្យចាញ់លើក្រុមមកពីអ៊ីតាលីក្នុងពាន Champions League ក្រោមការដឹកនាំរបស់លោក Diego Simeone (ឈ្នះ៥ ស្មើ២)៕