• 2019-02-25 21:20:43
  • បាល់ទាត់

អបអរ​ជ្រុល​ថ្ងៃ​មុន ពេល​នេះ Simeone ត្រូវ UEFA​ ចោទ​ប្រកាន់

  • 2019-02-25 21:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Atletico Madrid លោក Diego Simeone ត្រូវ​បាន​ចោទ​ប្រកាន់​បង្ហាញ​កាយវិការ​មិន​សមរម្យ​​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA អំឡុង​ពេល​ប្រកួត Champions League ទល់​នឹង Juventus។

Simeone បាន​បែរមុខ​ទៅ​រក​អ្នក​គាំទ្រ និង​អបអរ​​យក​ដៃ​​ក្ដោប​ប្រដាប់​ភេទ បន្ទាប់​ពី​កីឡាករ Jose Maria Gimenez ទាត់​ចូល​គ្រាប់​ទី​មួយ​នៃ​ជ័យជម្នះ​ ២-០។ "វា​មិនមែន​ជា​កាយវិការ​ល្អ​នោះ​ទេ ប៉ុន្តែ​អារម្មណ៍​របស់​ខ្ញុំ​ចង់​ធ្វើ​វា។ យ៉ាងណា​ខ្ញុំ​សុំទោស​ ប្រសិន​នរណា​ម្នាក់​មិន​ពេញ​ចិត្ត"។ Simeone និយាយ​ក្រោយ​ចប់​ការ​ប្រកួត។

Juventus និង​អ្នក​ចាត់ការ​របស់​ពួក​គេ​លោក Massimiliano Allegri ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដូច​គ្នា បន្ទាប់​ ពួក​គេ​មក​យឺត​នៃ​ការ​ប្រកួត។ Atletico ក៏​អាច​ប្រឈម​មុខ​​នឹង​ការ​ពិន័យ​​ដូច​គ្នា ដោយ​សារ​អ្នក​គាំទ្រ​របស់​ពួក​គេ​បាន​គប់​របស់​ចូល​ទីលាន និង​បិទ​ជណ្ដើរ​នៅ​កីឡដ្ឋាន  Wanda Metropolitano។ អង្គភាព​វិន័យ​របស់ UEFA នឹង​​ដោះស្រាយ​ករណី​ទាំង​នេះ​នៅ​ថ្ងៃ​ដែល​ត្រូវ​បញ្ជាក់។

ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹង​រៀបចំ​នៅ​ទីក្រុង Turin ថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ២០១៩៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់