
- 2019-05-01 18:50:24
- បាល់ទាត់
Casillas ផ្ញើសារផ្ដាំអ្នកគាំទ្រ ខណៈកំពុងដេកលើកគ្រែមន្ទីរពេទ្យ
- 2019-05-01 18:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Casillas ផ្ញើសារផ្ដាំអ្នកគាំទ្រ ខណៈកំពុងដេកលើកគ្រែមន្ទីរពេទ្យ
ចន្លោះមិនឃើញ
អ្នកចាំទី Iker Casilla បានផ្ញើសារតាមរយៈបណ្ដាញសង្គមទៅកាន់អ្នកគាំទ្រទាំងអស់ដែលមានក្ដីបារម្ភពីខ្លួន បន្ទាប់ពីឭដំណឹងគេមានបញ្ហាគាំទ្របេះដូង អំឡុងពេលហ្វឹកហាត់ជាមួយក្លឹប Porot កាលពីម្សិលមិញ។
Casillas កំពុងស្ថានភាពស្ថិរភាពក្នុងមន្ទីរពេទ្យ ហើយត្រូវវះកាត់ដើម្បីដោះស្រាយបញ្ហាជំងឺរបស់គេ។ អតីតអ្នកចាំទីរបស់ Real Madrid បានបង្ហោះរូបខ្លួនឯងមួយសន្លឹកដែលកំពុងដេកក្នុងមន្ទីរពេទ្យ លើបណ្ដាញសង្គម Instagram និង Twiter។
ភ្ជាប់ជាមួយរួបបុរសវ័យ៣៧ឆ្នាំបានសរសេរថា៖ “អ្វីៗគ្រប់យ៉ាងកំពុងស្ថិតក្រោមការតាមដាន។ ជារឿងគួរឲ្យខ្លាចមួយ ប៉ុន្តែខ្ញុំនៅតែខ្លាំង។ អរគុណខ្លាំងណាស់សម្រាប់សាររបស់អ្នកទាំងអស់គ្នានិងក្ដីស្រឡាញ់”។ Casillas នឹងមិនអាចលេងឲ្យ Porot រហូតចប់រដូវកាលកាល ហើយថ្មីៗនេះគេទើបតែពង្រីកកុងត្រាថ្មីមួយក្រុមយក្សរបស់ព័រទុយហ្គាល់មួយនេះ៕