
- 2019-06-05 01:13:46
- បាល់ទាត់
Maradona សន្យានឹងធ្វើឲ្យ Man Utd ពីមុនមកវិញ តែសុំលក់ Pogba ចោល
- 2019-06-05 01:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maradona សន្យានឹងធ្វើឲ្យ Man Utd ពីមុនមកវិញ តែសុំលក់ Pogba ចោល
ចន្លោះមិនឃើញ
លោក Diego Maradona ជឿជាក់ថា លោកគឺជាបុរសដែលអាចទាញ Mancherster United ពីមុនមកវិញ ប្រសិនក្លឹបបញ្ចប់ការងារ Ole Gunnar Solskjaer ហើយលើកលោកជាអ្នកចាត់ការ។
អតីតវីរបុរសរបស់អាហ្សង់ទីន បច្ចុប្បន្នកំពុងដឹកនាំក្លឹប Dorados ក្នុងលីគទីពីររបស់ម៉ិកស៊ីកូ។ យ៉ាងណាក្ដី លោកមានទំនុកចិត្តថា លោកនឹងអាចនាំពានពានជូនក្លឹប ប្រសិនបើលោកអាចអង្គុយកៅអីដឹកនាំនៅ Old Trafford។ ប៉ុន្តែ Maradona មានសំណូមពរខ្លះគឺចង់កែតម្រូវជួរកីឡាកររបស់ Man Utd ដោយចង់លក់ Paul Pogba ចេញ។ ព្រោះលោកមានអារម្មណ៍ថា Pogba មិនប្រឹងប្រែងអស់សមត្ថភាពដើម្បីរក្សាក្រុមឡើយ។
“ប្រសិនបើ Manchester ត្រូវការគ្រូ ខ្ញុំជាបុរសចង់ធ្វើវា។ ខ្ញុំដឹងថាពួកគេលក់បានអាវច្រើនជុំវិញពិភពលោក ប៉ុន្តែពួកគេក៏ត្រូវការឈ្នះពានដូចគ្នា។ ខ្ញុំអាចធ្វើវាបានដើម្បីពួកគេ"។ សម្ដីរបស់ Maradona។ អនាគតរបស់ Pogba នៅតែមិនទាន់ច្បាស់ក្នុងរដូវក្ដៅនេះ បន្ទាប់ពីមានបញ្ហាខ្លះៗក្នុងក្លឹប។ ក្លឹប២រួមមាន Real Madrid និង Juventus បានបង្ហាញការចាប់អារម្មណ៍ទិញយកកីឡាករបារាំងរូបនេះ៕