/5d078507a6df0_1560773880_medium.jpg)
- 2019-06-17 05:23:56
- បាល់ទាត់
ឃើញចាញ់កូឡុំប៊ី Maradona ព្រលះថា សូម្បីតែប្រទេសតុងហ្គាក៏អាចយកឈ្នះអាហ្សង់ទីនបានដែរ
- 2019-06-17 05:23:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញចាញ់កូឡុំប៊ី Maradona ព្រលះថា សូម្បីតែប្រទេសតុងហ្គាក៏អាចយកឈ្នះអាហ្សង់ទីនបានដែរ
ចន្លោះមិនឃើញ
វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បាននិយាយប្រាប់ TyC Sports បន្ទាប់ពីបានឃើញក្រុមជម្រើសជាតិរបស់ខ្លួនចាញ់ កូឡុំប៊ីក្នុងប្រកួតដំបូងនៃ Copa America ថា សូម្បីតែប្រទេសប្រជុំកោះតុងហ្គា ក៏អាចយកឈ្នះជម្រើសជាតិរបស់លោកដែរ។
លោកបានលើកឡើងថា៖ " អ្នកមើលទៅ សូម្បីតែតុងហ្គាក៏អាចយកឈ្នះយើងដែរ" ។
លោកបានបន្តថា៖ " វាមានតម្លៃនៃក្រុមជម្រើសជាតិ ដែលយើងបានបង្កើត នៅពេលយើងបានលេង ហើយឥលូវសល់អី? អាវជម្រើសជាតិក៏ត្រូវការមានអារម្មណ៍ដូចម្ដាយអ្នកដែរ " ។
គិតត្រឹមពេលនេះ ក្រុមជម្រើសជាតិតុងហ្គាកំពុងតែឈរលើចំណាត់ថ្នាក់លេខ ២០២ នៃតារាងចំណាត់ថ្នាក់របស់ FIFA។ ប្រទេសនេះស្ថិតក្នុងតំបន់ប្រជុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហើយមានប្រជាជនចំនួន ១០ម៉ឺននាក់៕