/5d691fb09f348_1567170480_medium.jpg)
- 2019-08-30 06:12:38
- បាល់ទាត់
Solksjaer ប្រាប់ត្រង់ៗពីមូលហេតុដែល Sanchez និង Smalling ចេញទៅអ៊ីតាលី
- 2019-08-30 06:12:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solksjaer ប្រាប់ត្រង់ៗពីមូលហេតុដែល Sanchez និង Smalling ចេញទៅអ៊ីតាលី
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បានយកឱកាសសន្និសីទសារព័ត៌មានសម្រាប់ប្រកួតប៉ះនឹងក្លឹប Southampton មកនិយាយពីរឿងខ្សែស្លាបឈីលី Alexis Sanchez ផ្ទេរក្នុងលក្ខខ័ណ្ឌខ្ចីជើងទៅកាន់ Inter Milan និងខ្សែការពារអង់គ្លេស Chris Smalling ផ្ទេរក្នុងលក្ខខ័ណ្ឌខ្ចីជើងទៅកាន់ Roma។
លោកបាននិយាយថា Sanchez ត្រូវតែចេញ ដើម្បីទទួលបានការចាប់ផ្ដើមឡើងវិញ ហើយត្រៀមខ្លួនលេងទៀងទាត់ និងរកគ្រាប់បាល់បានច្រើន ដោយសារតែ ១៨ខែ នៅ Manchester United មិនសូវកាក់កបសម្រាប់គេទេ។
Solskjaer បានប្រាប់ត្រង់ៗថា លោកជឿទុកចិត្តកីឡាករមួយចំនួនដូចជា Anthony Martial, Marcus Rashford និង Mason Greenwood ធ្វើជាខ្សែប្រយុទ្ធ ហើយលោកក៏ជឿទុកចិត្តកីឡាករផ្សេងៗទៀត ព្រមទាំងបុគ្គលិកក្លឹប ដើម្បីត្រៀមខ្លួនសម្រាប់អភិវឌ្ឍកីឡាករក្មេងៗ។
ចំពោះ Smalling វិញ លោក Solskjaer បាននិយាយថា លោកមានខ្សែការពាររឹងមាំ ៦រូប ដូច្នេះលោកមិនអាចសន្យាឲ្យកីឡាកររូបនេះលេងបានទៀងទាត់ទេ៕