/5d77a06080f7d_1568120880_medium.jpg)
- 2019-09-10 06:12:37
- បាល់ទាត់
Maradona អះអាងថា សម្ដីមួយឃ្លារបស់ខ្លួន ធ្វើឲ្យ Messi ប៉ិនខាង Free Kick ដល់សព្វថ្ងៃ
- 2019-09-10 06:12:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maradona អះអាងថា សម្ដីមួយឃ្លារបស់ខ្លួន ធ្វើឲ្យ Messi ប៉ិនខាង Free Kick ដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
វីរបុរសក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ខ្លួនបានប្រាប់ពីស្នៀតមួយ ដែលធ្វើឲ្យ ខ្សែប្រយុទ្ធ Barcelona កីឡាករ Lionel Messi ពូកែទាត់បាល់ Free Kick ទល់សព្វថ្ងៃ។
លោកបាននិយាយថា៖ " Messi ជាកីឡាករអស្ចារ្យណាស់ តែគេមានបញ្ហានឹងរឿង Free Kick។ ពេលយើងហាត់ចប់ យើងទុក Messi នៅតែឯង ដើម្បីឲ្យហាត់ Free Kick។ គេចាប់ផ្ដើមស៊ុតបុកបង្គោលរហូត " ។
លោកបានបន្តថា៖ " ខ្ញុំអត់បានបង្រៀនគេ គេក៏សួរខ្ញុំពីរបៀបទាត់។ ខ្ញុំក៏ប្រាប់ថា ' ស៊ុតឲ្យតែចំកណ្ដាលទៅ គេមិនឲ្យពាន Oscar ខ្ញុំទេ ក្នុងការបង្រៀនរបៀប Free Kickនេះ ' Messi ក៏ឆ្លើយថា ' ពេលស៊ុតចំកណ្ដាល វាចេះតែទៅជ្រុងផ្សេង '។ ខ្ញុំក៏ប្រាប់គេថា ' កុំភ័យ ស៊ុតគង់តែចូលទេ '។ ពេលនេះ គេប៉ិនណាស់ខាង Free Kick '' ។
Maradona ធ្លាប់បង្វឹក Messi នៅពេលលោកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន កំឡុងឆ្នាំ២០០៨ ដល់ ២០១០៕