/5de7b499e0fa4_1575466080_medium.jpg)
- 2019-12-04 06:36:09
- បាល់ទាត់
Copa America ឆ្នាំ២០២០ ចែកជា ២ពូល ដោយមានជម្រើសជាតិអាស៊ី ២ប្រទេស
- 2019-12-04 06:36:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Copa America ឆ្នាំ២០២០ ចែកជា ២ពូល ដោយមានជម្រើសជាតិអាស៊ី ២ប្រទេស
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារកន្លងទៅ សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង បានធ្វើការចាប់ឆ្នោតជ្រើសរើសក្រុមសម្រាប់ប្រកួតនៅព្រឹត្តិការណ៍ Copa America ឆ្នាំ២០២០ នៅប្រទេសកូឡុំប៊ី។ ព្រឹត្តិការណ៍បាល់ទាត់អាមេរិកខាងត្បូងនៅឆ្នាំក្រោយនេះនឹងចែកជា ២ពូល៖
ពូល A (តំបន់ខាងត្បូង)៖
អាហ្សង់ទីន
អូស្ត្រាលី
បូលីវី
អ៊ុយរុយហ្គាយ
ឈីលី
ប៉ារ៉ាហ្គាយ
ពូល B (តំបន់ខាងជើង)៖
កូឡុំប៊ី
ប្រេស៊ីល
កាតារ
វេណេហ្ស៊ុយអេឡា
អេក្វាឌ័រ
ប៉េរូ
ក្នុងឆ្នាំ២០២០ ប្រទេសអាហ្សង់ទីន និងកូឡុំប៊ី នឹងធ្វើជាសហម្ចាស់ផ្ទះនៃ Copa America។ ប្រទេសអាហ្សង់ទីន នឹងរៀបចំប្រកួតសម្រាប់ពូល A ចំណែកឯពូល B ជាទំនួលខុសត្រូវរបស់កូឡុំប៊ី។ ក្នុងពូលទាំង ២ នឹងយក ៤ក្រុមក្នុងមួយពូល ដើម្បីប្រកួតគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ។
ក្នុងប្រកួតវគ្គ ៨ក្រុម អាហ្សង់ទីននឹងរៀបចំ ២ប្រកួត ហើយកូឡុំប៊ីរៀបចំ ២ប្រកួត។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អាហ្សង់ទីនមួយប្រកួត កូឡុំប៊ីមួយប្រកួត រីឯវគ្គផ្ដាច់ព្រ័ត្រ និងវគ្គចំណាត់ថ្នាក់លេខ ៣ នឹងលេងនៅប្រទេសកូឡុំប៊ី៕