
- 2019-12-19 01:25:15
- បាល់ទាត់
ផ្លូវការ Liverpool ទិញបានតារាឆ្នើមជប៉ុន Minamino
- 2019-12-19 01:25:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ Liverpool ទិញបានតារាឆ្នើមជប៉ុន Minamino
ចន្លោះមិនឃើញ
Takumi Minamino បានក្លាយជាសមាជិកថ្មីផ្លូវការរបស់ Liverpool នៅថ្ងៃនេះក្រោយធ្វើតេស្តសុខភាពជាប់ដោយជោគជ័យ។
តារាឆ្នើមសញ្ជាតិជប៉ុនត្រូវ Liverpool ទិញពី Red Bull Salzburg ក្នុងតម្លៃផ្ដាច់កុងត្រាប្រមាណជាង១០លានដុល្លារសហរដ្ឋអាមេរិក និងអាចលេងឲ្យក្លឹបថ្មីចាប់ពីខែមករា ឆ្នាំ២០២០តទៅ។ Minamino ស៊ុតបញ្ចូលទី៩គ្រាប់ និងបញ្ជូនបាល់១១ដង ក្នុង២២ប្រកួតរដូវកាលនេះ។
កីឡាករវ័យ២៤ឆ្នាំ នឹងពាក់អាវលេខ១៨នៅក្លឹបជើងឯកអឺរ៉ុប ៦សម័យកាលជាលេខចាស់របស់គេនៅ Salzburg។ "ការលេងនៅ Premier League ពិសេសលេងឲ្យ Liverpool គឺជាក្ដីស្រមៃតាំងពីតូច។ គោលដៅរបស់ខ្លួនគឺឈ្នះ Premier League និង Champions League ជាមួយក្លឹប"។ Minamino និយាយដូច្នេះ៕