
- 2020-01-16 21:49:41
- បាល់ទាត់
មើលបច្ចេកទេសលេង Havertz ដែល Liverpool ហ៊ានចាយជាង១០០លាន
- 2020-01-16 21:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលបច្ចេកទេសលេង Havertz ដែល Liverpool ហ៊ានចាយជាង១០០លាន
ចន្លោះមិនឃើញ
Liverpool ត្រូវបានរាយការណ៍ថានឹងចំណាយ ១០៧លានផោនដោយនាំយក Kai Havertz មកកាន់ទឹកដី Anfield នៅពេលទីផ្សារដោះដូរកីឡាករកំពុងបើកទ្វារខែមករានេះ។
កីឡាករវ័យ២០ឆ្នាំបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Bayer Leverkusen នៃក្របខ័ណ្ឌកំពូល Bundesliga។ Havertz មានតួនាទីលេងជាខ្សែបម្រើ ក្នុងនោះបង្ហាញខ្លួនបាន១២៦ប្រកួត ស៊ុតបញ្ចូលទី៣១គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត២៣ដង។
យុវជនឆ្នើមរូបនេះត្រូវបានលោក Jurgen Klopp ដែលមានសញ្ជាតិអាល្លឺម៉ង់ដូចគ្នាចាប់អារម្មណ៍ជាច្រើនខែមកហើយ ពិសេសនៅក្រោយពេលរូបគេឈ្នះពាន Golden Boy ឆ្នាំ២០១៩ដោយស្ថិតក្នុងលេខរៀងទី៣៕