
- 2020-01-25 17:04:57
- បាល់ទាត់
ខ្សែការពារ Flamengo មកដល់អង់គ្លេសត្រៀមធ្វើតេស្តផ្ទេរមក Arsenal
- 2020-01-25 17:04:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារ Flamengo មកដល់អង់គ្លេសត្រៀមធ្វើតេស្តផ្ទេរមក Arsenal
ចន្លោះមិនឃើញ
Pablo Mari នឹងក្លាយជាកីឡាករដំបូងដែលលោក Mikel Arteta ចុះហត្ថលេខាក្រោយរូបគេធ្វើដំណើរទៅដល់ទីក្រុងឡុងដុង ប្រទេសអង់គ្លេសដើម្បីធ្វើតេស្តសុខភាព។
ខ្សែការពារកណ្ដាលវ័យ២៦ឆ្នាំ ត្រូវរាយការណ៍ថានឹងចូលរួមក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល និងមានជម្រើសទិញផ្ដាច់ក្នុងតម្លៃ ៧.៥លានផោន។ Mari គឺជាកម្លាំងសំខាន់ដែលជួយក្រុមលោក Jorge Jesus ឈ្នះពាន Campeonato Brasileiro និង Copa Libertadores titles។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏បង្ហាញខ្លួនផងដែរ ក្នុងការប្រកួតពាន Club World Cup ប៉ុន្តែត្រូវចាញ់ Liverpool ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ Mari ជាអតីតសមាជិកក្រុម Manchester City ក្នុងឆ្នាំ២០១៦ ប៉ុន្តែមិនដែលបានបង្ហាញខ្លួនសោះទើបចាកចេញទៅ Flamengo កាលពីឆ្នាំមុន៕