/SPORT(2)/PHOTO-FOR-ARTICLES/Privat/5e560b39c6fb9_1582697220_medium.jpg)
- 2020-02-25 23:34:04
- បាល់ទាត់
មកដឹងកិច្ចសន្យាពិសេសមួយរវាង Conor និង Privat
- 2020-02-25 23:34:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងកិច្ចសន្យាពិសេសមួយរវាង Conor និង Privat
ចន្លោះមិនឃើញ
លោក Conor Nestor គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយ បានបញ្ជាក់ថាមុនពេលចុះកុងត្រាយក Privat មករួមក្រុម លោកធ្លាប់បានសន្យាជាមួយខ្សែប្រយុទ្ធរូបនេះ១រឿង។
លោក Conor បាននិយាយពិកិច្ចសន្យានោះថា៖« នៅពេលដែលយើងសម្រេចចិត្តចុះតុងត្រានាំយកគាត់Privatមកកាន់ក្លឹបកាលពី១២មុន។ ខ្ញុំបានសន្យានិងគាត់ថាក្រុមនេះនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករល្អមួយរូប ហើយគាត់ក៏បានសន្យាថានិងជួយក្រុមឲ្យល្អប្រសើដូចគ្នា គាត់ពិតជាធ្វើបានមែន។ ហេតុផលមួយដែលគាត់ធ្វើបានដោយសារតែការខិតខំហ្វឹកហាត់របស់គាត់។ ខ្ញុំគិតថាការដែលចង់ក្លាយជាតារាបាល់ទាត់មួយរូបនោះគឺមិនមែនកើតចេញពីការសម្ដែងនោះទេតែចេញពីការសហការណ៍គ្នាលេងជាក្រុមវិញ អ៊ីចឹងអ្នករាល់គ្នាបានស្គាល់ពីសមត្ថភាពរបស់គាត់ហើយនេះជាធ្វើដែលខ្ញុំមានមោទនភាពបំផុត»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបន្តទៀតថា ការឈ្នះ Bali United ថ្ងៃនេះគឺមិនមែនដោយសារតែរូបគេម្នាក់នោះទេគឺកីឡាករទាំង២៧នាក់ ទោះបីជាអ្នកខ្លះមិនបានលេងក្តី។
គិតមកដល់ពេលនេះ កីឡាករ Privat បានលេងឲ្យក្លឹបព្រះខ័នរាជស្វាយរៀង១រដូវកាលហើយបន្ទាប់ពីរូបគេបានប្តូរមកពីក្លឹបអាស៊ីអឺរ៉ុប។ កាលពីរដូវកាលមុនរូបគេបានជាប់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេដោយទទួលបានស្បែកជើងមាសផងដែរ ចំណែកឯរដូវកាលថ្មីឆ្នាំ២០២០នេះក្នុងពានរង្វាន់លីគកំពូលកម្ពុជាដដែល រូបគេក៏កំពុងតែជាប់ជា Top Scorer ក្នុងសប្ដាហ៍ទី២ ដោយស៊ុតបាន៣គ្រាប់ជាប់លេខ២ តាមពីក្រោយកីឡាកររហ័សនាមយក្សរបស់ភ្នំពេញក្រោន Timothy ស៊ុតបានដល់ទៅ៥គ្រាប់ឯនោះ។ យ៉ាងណាមិញនេះត្រឹមតែសប្ដាហ៍ទី២ប៉ុណ្ណោះ ដោយការប្រកួតនៅសល់២២សប្ដាហ៍ទៀតទើបអាចកាត់សេចក្ដីបាន៕