/5e561b4ea656a_1582701360_medium.jpg)
- 2020-02-26 00:19:58
- បាល់ទាត់
ព្រោះតែ Corona ៥ប្រកួតលីគអ៊ីតាលីទាំង Juventus នឹងលេងបិទទ្វារគ្មានអ្នកគាំទ្រ
- 2020-02-26 00:19:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែ Corona ៥ប្រកួតលីគអ៊ីតាលីទាំង Juventus នឹងលេងបិទទ្វារគ្មានអ្នកគាំទ្រ
ចន្លោះមិនឃើញ
ការប្រកួតលីគ Serie A អ៊ីតាលីរបស់ក្លឹបមួយចំនួនរួមទាំងក្រុមសេះបង្កង់ Juventus ក្លឹមរបស់ Cristiano ronaldo ផងនោះ នឹងត្រូវលេងបិទទ្វារគ្មានអ្នកគាំទ្រ ដោយសារតែការគំរាមកំហែងពីវីរុសឆ្លងកូរ៉ូណា។
ក្រុមត្រូវលេងបិទទ្វារមាន Juventus ប៉ះ Inter (ថ្ងៃអាទិត្យ) Udinese ប៉ះ Fiorentina (ថ្ងៃសៅរ៍) AC Milan ប៉ះ Genoa (ថ្ងៃអាទិត្យ); Parma ប៉ះ Spal (ថ្ងៃអាទិត្យ) Sassuolo ប៉ះ Brescia (ថ្ងៃអាទិត្យ)។
ដោយឡែកការប្រកួតរបស់ក្រុម Lazio ប៉ះ Bologna (ថ្ងៃសៅរ៍) Napoli ប៉ះ Torino (ថ្ងៃសៅរ៍) Lecce ប៉ះ Atalanta (ថ្ងៃអាទិត្យ) Cagliari ប៉ះ Roma (ថ្ងៃអាទិត្យ) នឹងប្រព្រឹត្តទៅធម្មតាដោយមានវត្តមានអ្នកគាំទ្រ ខណៈក្លឹប Sampdoria ប៉ះ Hellas Verona លេងនៅថ្ងៃច័ន្ទមិនទាន់ច្បាស់ កំពុងស្ថិតក្នុងការពិចារណា។
ប្រទេសអ៊ីតាលីបានបិទទ្វារ បណ្ដាទីក្រុងភាគខាងជើងប្រទេសរបស់ខ្លួន បន្ទាប់ពីមនុស្ស ២២៩ នាក់ធ្វើតេស្តមានផ្ទុកវីរុសកូរ៉ូណា និង ៧ នាក់បានស្លាប់៕