/5e69b37727926_1583985480_medium.jpg)
- 2020-03-11 21:02:09
- បាល់ទាត់
Simeone សរសើរ Oblak ជា Messi អ្នកចាំទី
- 2020-03-11 21:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Simeone សរសើរ Oblak ជា Messi អ្នកចាំទី
ចន្លោះមិនឃើញ
លោក Diego Simeone បានប្រៀបធៀប Jan Oblak ទៅនឹង Lionel Messi បន្ទាប់ពីអ្នកចាំទីរូបនេះជួយ Atletico Madrid ទម្លាក់ក្រុមជើងឯក Champions League ចាស់ Lvierpool។
Oblak ត្រូវបានជ្រើសរើសជា Man Of the Match បន្ទាប់ពីសង្គ្រោះបាល់សំខាន់ៗជាច្រើន ក្នុងម៉ោងបន្ថែមAtletico ឈ្នះ ៣-២ លើហង្សក្រហមនៅ Anfield។ Liverpool មានឱកាសទាត់២៩ជើង ចំគោលដៅ១៤ជើង តែត្រូវ Oblak ជួយជាច្រើនលើកច្រើនសារ។
ក្នុងសន្និសីទកាសែតលោក Simeone បានលើកសរសើរ Oblak ថា៖ "ពួកយើងមានអ្នកចាំទីម្នាក់ ដែលជាកីឡាករល្អជាងគេលើលោក។ វាដូចជា Barcelona មាន Messi អញ្ចឹង។ Messi សម្រេចក្នុងការប្រកួតជាមួយការប្រយុទ្ធរបស់គេ ខណៈ Oblak ដោះស្រាយដោយការសង្គ្រោះ"៕