/5e70de94e145a_1584455280_medium.jpg)
- 2020-03-17 07:42:24
- បាល់ទាត់
ព្រឹត្តិការណ៍ Copa America 2020 ត្រូវបានផ្អាកហើយ
- 2020-03-17 07:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ Copa America 2020 ត្រូវបានផ្អាកហើយ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Copa America ឆ្នាំ ២០២០ ត្រូវបានផ្អាកហើយបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងនៅក្នុងថ្ងៃនេះ។
ប្រកួតបាល់ទាត់ទ្វីបអាមេរិកខាងត្បូងនេះ គ្រោងនឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន និងប្រទេសកូឡុំប៊ី ប៉ុន្តែនៅស្ថាប័នបាល់ទាត់ទ្វីបអាមេរិកខាងត្បូងបានធ្វើការពន្យារកម្មវិធីនេះ រហូតដល់ឆ្នាំក្រោយ។
មានមជ្ឈដ្ឋានមួយចំនួនលើកឡើងថា ការផ្អាកបែបនេះគឺធ្វើឡើង ក្រោយពីមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលអាចនាំចូលតាមរយៈអ្នកដំណើរពីទ្វីបអឺរ៉ុប ទៅទស្សនាព្រឹត្តិការណ៍បាល់ទាត់អាមេរិកខាងត្បូង។
គួរបញ្ជាក់ផងដែរ ចំនួនអ្នកឆ្លងជំងឺខូវិដ ១៩ឫក៏ជំងឺកូរ៉ូណានេះ មានការកើនឡើងជាលំដាប់នៅបណ្ដាលប្រទេសនៅក្នុងទ្វីបអាមេរិកខាងត្បូង ដូចជា ប្រទេសអាហ្សង់ទីន ដែលថ្មីៗនេះ មានរហូតទៅដល់ ៥៦ករណី៕