
- 2020-03-22 20:36:29
- បាល់ទាត់
អាយុ៤៤ឆ្នាំមែន តែ Beckham លេងបាល់ដោះអាវរាងសង្ហារជាងកូនច្បងទៀត
- 2020-03-22 20:36:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ៤៤ឆ្នាំមែន តែ Beckham លេងបាល់ដោះអាវរាងសង្ហារជាងកូនច្បងទៀត
ចន្លោះមិនឃើញ
David Beckham បានត្រលប់មកកាន់ទីលាន ដោយលេងបាល់ជាមួយក្រុមគ្រួសារនិងមិត្តភ័ក្ដិនៅទីក្រុង Miami សហរដ្ឋអាមេរិក។
វីរបុរសរបស់អង់គ្លេសបានដោះអាវលេងក្រោមកម្ដៅថ្ងៃ ខណៈប្រពន្ធនាង Victoria ឈរមើលពីជ្រុងម្ខាង។ Beckham បានពាក់អាវក្រុមរបស់ខ្លួន Inter Miami មុនពេលដោះវាចេញបង្ហាញស្នាមសាក់និងរាងដ៏សង្ហាររបស់ខ្លួន។
ក្នុងការលេងនេះក៏មានការចូលរួមពីកូនប្រុសទាំង៣ Brooklyn (២១ឆ្នាំ), Romeo (១៧ឆ្នាំ) និង Cruz (១៥ឆ្នាំ)។ ជាការពិតត្បិតឈានចូលវ័យ៤៤ឆ្នាំមែន ប៉ុន្តែ Beckham នៅតែរក្សាភាពស្រស់សង្ហារជាងកូនច្បង Brooklyn ទៅទៀតគឺគ្មានដុះក្បាលពោះ ហើយម៉ូដសក់នៅតែឡូយដដែល។
David Beckham សព្វថ្ងៃជាម្ចាស់ក្លឹបបាល់ទាត់ Inter Miami ជាមួយម្ចាស់ភាគហ៊ុន៣នាក់ផ្សេងទៀត ដែលកំពុងលេងនៅលីគកំពូលរបស់អាមេរិក MLS៕