/5e788e5b17b6d_1584959040_medium.jpg)
- 2020-03-23 03:32:34
- បាល់ទាត់
អតីតកីឡាករក្រុមបិសាចក្រហម Fellaini រកឃើញថាមានផ្ទុកវីរុសកូរ៉ូណា
- 2020-03-23 03:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតកីឡាករក្រុមបិសាចក្រហម Fellaini រកឃើញថាមានផ្ទុកវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
អតីតកីឡាករក្រុមបិសាចក្រហម Manchester United, Marouane Fellaini ត្រូវបានគេធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណា។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីពេលថ្មីៗកន្លងមក។
ក្នុងការបង្ហោះលើ Twitter កីឡាករវ័យ៣២របស់ក្លឹបចិន Shandong Luneng បាននិយាយថា រូបគេសង្ឃឹមនឹងបានលេងបាល់វិញក្នុងពេលឆាប់ៗខាងមុខ។
ចំណែកសារព័ត៌មានចិនក៏បានរាយការណ៍ដែរថា Fellaini ស្ថិតនៅកន្លែងដាច់ដោយឡែកក្នុងមន្ទីរពេទ្យ Jinan ដែលជាមន្ទីរពេទ្យជំនាញខាងឯកទេសជំងឺឆ្លង។
កីឡាករសញ្ជាតិបែលហ្សិក បានផ្លាស់ទៅលេងបាល់ទាត់ក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៩ បន្ទាប់ពីរូបគេចំណាយពេលអស់ ១១ រដូវកាលនៅអង់គ្លេស ជាមួយក្លឹប Manchester United និង Everton។ ខ្សែបម្រើកណ្ដាល Fellaini ជាកីឡាករបាល់ទាត់ម្នាក់គត់ ដែលត្រូវបានគេរកឃើញថា មានផ្ទុកវីរុសដ៏កាចសាហាវមួយនេះក្នុង Chinese Super League។
សេចក្ដីថ្លែងរបស់ក្លឹបបានឱ្យដឹងថា ៖«ការធ្វើតេស្តផ្លុវការបង្ហាញថា កីឡាករ Fellaini បានរកឃើញវិជ្ជមាននៃវីរុសកូរ៉ូណា អំឡុងពេលតាមដាននៅកន្លែងដាច់ដោយឡែក»៕