/5e92ba8535ee7_1586674260_medium.jpg)
- 2020-04-11 23:56:03
- បាល់ទាត់
Klopp ចង់បានខ្សែការពារឆ្នើម Sevilla ចាប់ដៃគូជាមួយ Van Dijk
- 2020-04-11 23:56:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ចង់បានខ្សែការពារឆ្នើម Sevilla ចាប់ដៃគូជាមួយ Van Dijk
ចន្លោះមិនឃើញ
Jurgen Klopp បានសម្លឹងឃើញ Diego Carlos របស់ក្រុមខ្លាំងអេស្ប៉ាញ Sevilla ដែលសក្ដិសមសម្រាប់ការចាប់ដៃគូជាមួយ Virgil van Dijk នៅតំបន់ខ្សែការពារកណ្ដាល។
កីឡាករចាស់រួមមាន Joe Gomez និង Joel Matip សុទ្ធតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយខ្សែការពារសញ្ជាតិហូឡង់ប៉ុន្តែ Liverpool នៅតែត្រូវការខ្សែការពារកណ្ដាលម្នាក់ទៀតដោយសារ Dejan Lovren ទំនងជាត្រូវចាកចេញពីក្លឹបហើយនៅចប់រដូវកាល។
បើតាមសារព័ត៌មានអេស្ប៉ាញ Carlos មានតម្លៃខ្លួន៧៥អឺរ៉ូ ឬប្រមាណ៦៥,៨លានផោននៅលើទីផ្សារបច្ចុប្បន្ន។ យ៉ាងណា Liverpool ត្រូវប្រឈមមុខជាមួយ Barcelona និងក្លឹបធំមួយចំនួនទៀតដែលសុទ្ធសឹងចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕