
- 2020-05-06 18:59:33
- បាល់ទាត់
អបអរ! Dybala ជាសះស្បើយពីមេរោគ Covid-19 ហើយ
- 2020-05-06 18:59:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! Dybala ជាសះស្បើយពីមេរោគ Covid-19 ហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Paulo Dybala បានប្រកាសថាខ្លួនបានជាសះស្បើយពេញលេញពីមេរោគ Covid-19 ហើយ ក្រោយពីសម្រាកព្យាបាល៦សប្ដាហ៍មកនេះ។
កីឡាករអាហ្សង់ទីនខាងលើនេះ បានឆ្លងមេរោគ Covid-19 ជាមួយមិត្តស្រីរបស់ខ្លួន នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២០កន្លងទៅ។ ក្រោយពីសម្រាកព្យាបាលជាច្រើនសប្ដាហ៍ និងធ្វើតេស្ដជាច្រើនលើកមក ពេលនេះសាមីខ្លួនបានបញ្ជាក់ថាគ្រប់យ៉ាងត្រលប់មករកភាពល្អប្រសើរវិញហើយ។ ដោយខ្លួន ជាសះស្បើយពេញលេញតែម្ដង ពីមេរោគដ៏កាចសាហាវនេះ។
រំលឹកថាក្រុម Juventus បានកោះហៅកីឡាកររបស់ខ្លួន ដើម្បីចូលហ្វឹកហាត់វិញហើយ។ បច្ចុប្បន្នមានកីឡាករខ្លះដែលនៅអ៊ីតាលីស្រាប់ បានប្រមូលផ្ដុំហ្វឹកហាត់ និងកីឡាករដែលទើបទៅអ៊ីតាលីវិញ ដូចជា Cristiano Ronaldo ជាដើមនោះ ត្រូវសម្រាកនៅផ្ទះ១៤ថ្ងៃសិន ទើបអាចចូលជាមួយមិត្តរួមក្រុមបាន៕