/5edf0e9a6b4fb_1591676520_medium.jpg)
- 2020-06-08 21:36:28
- បាល់ទាត់
Dybala ថាពិតជាល្អណាស់ បើគេបានលេងឱ្យ Barcelona
- 2020-06-08 21:36:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dybala ថាពិតជាល្អណាស់ បើគេបានលេងឱ្យ Barcelona
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Paulo Dybala បានសារភាពថា វាជារឿងមួយល្អណាស់បើសិនគេបានលេងឱ្យក្លឹបយក្សអេស្ប៉ាញ Barcelona ហើយបច្ចប្បន្នកីឡាករវ័យក្មេងកំពុងរង់ចាំមើលកុងត្រាថ្មីនៅ Juventus។
Dybala ប្រាប់ទៅកាន់ CNN ថា ៖«ការពិតគឺថា Barcelona ជាក្រុមធំលំដាប់ពិភពលោកមួយ ហើយមាន Messi ទៀតគឺកាន់តែធំ។ វាពិតជាល្អ ប៉ុន្តែ Juventus ក៏ជាក្លឹបមួយមិនធម្មតាដែរ ជាក្លឹបមួយធំណាស់ដែរ ពោរពេញដោយប្រវត្តិសាស្ត្រ កន្លែងប្រមូលផ្ដុំដោយកីឡាករអស្ចារ្យក្នុងពេលបច្ចុប្បន្ន។ គឺមានគុណភាពគ្រប់គ្រាប់ក្នុងការបង្កើតក្រុមពីរបាន ហើយមានឱកាសលេងជាមួយ Buffon និង Cristiano Ronaldo ដែលវត្តមានពួកគេកាន់តែធ្វើឱ្យក្លឹបក្លាយជាក្លឹបធំមួយកម្រិតទៀត»។
មិត្តរួមក្រុមជម្រើសជាតិ Messi វ័យ២៦ឆ្នាំ រីករាយលេងឱ្យក្រុមសេះបង្កង់រដូវកាលនេះ មុនលីគកំពូលអ៊ីតាលីត្រូវបានផ្អាក ដោយសារការវាយលុកលុយនៃជំងឺរាតត្បាតកូវីដ១៩ ហើយខ្សែប្រយុទ្ធជំនាញជើងឆ្វេង ត្រូវបានគេភ្ជាប់ថានឹងចាកចេញពីទីក្រុង Turin កាលពីឆ្នាំមុន។
ជម្រើសអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថា បានបន្តកុងត្រាជាមួយ Juventus ខណៈកុងត្រារបស់គេនឹងផុតនៅឆ្នាំ២០២២។ យ៉ាងណា Dybala ដែលរកបាន១៣គ្រាប់ បញ្ជូនបាល់៧លើក ក្នុងការបង្ហាញខ្លួន៣៤ប្រកួតក្នុងរដូវកាលនេះ បានឱ្យដឹងគេកំពុងតែរង់ចាំមើលកុងត្រាថ្មីរបស់គេ។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បញ្ជាក់ ៖«សម្រាប់ខ្ញុំឥឡូវនេះគឺគ្មានអ្វីទាំងអស់។ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំកន្លះទៀត មិនយូរទេ ហើយខ្ញុំយល់ថាបញ្ហាកូរ៉ូណា វាមិនស្រួលឡើយសម្រាប់ក្លឹប ប៉ុន្តែកីឡាករផ្សេង ពួកគេបានបន្តហើយ ដូច្នេះយើងកំពុងរង់ចាំមើល។ ខ្ញុំជាកីឡាកររបស់ក្លឹបនេះ ខ្ញុំរីករាយនៅទីនេះ។ មនុស្សជាច្រើនស្រលាញ់ខ្ញុំខ្លាំង ខ្ញុំក៏ស្រលាញ់ពួកគេខ្លាំងដែរ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយប្រធានក្លឹប ហើយចំណុចណាមួយ ពួកគេនឹងឆាតមកខ្ញុំ ឬក៏អត់ ក៏ខ្ញុំនៅមិនទាន់ដឹង។ ចំណុចណាមួយ អាចនឹងមានការបន្តកុងត្រាណាមួយកើតឡើងជាមិនខាន តែវាអាស្រ័យលើ Juventus»៕